អាជីព
ដោះស្រាយដោយសន្តិវិធី ជាមួយមិត្តរួមការងារមានចរិតយ៉ាប់ ឬពូកែចាប់កំហុសរករឿងយើង
ជារឿងធម្មតា ដែលនៅកន្លែងធ្វើការតែងមានការខ្វែងគំនិតគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ បញ្ហាភាគច្រើនអាចត្រូវបានដោះស្រាយ បន្ទាប់ពីកិច្ចប្រជុំបានចប់។ ប៉ុន្តែមានពេលខ្លះ បញ្ហាមិនបញ្ចប់ដោយងាយៗ ហើយមនុស្សដែលមានការខ្វែងគំនិតគ្នានៅក្នុងបន្ទប់ប្រជុំ នៅតែមាន។

បញ្ហារបស់មនុស្សពីរនាក់ យូរៗវាអាចនឹងក្លាយជាបញ្ហារបស់មនុស្សពីរក្រុម ដែលនេះជាសញ្ញាបង្ហាញថា នឹងមានបញ្ហាធំៗ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ សម្រាប់ក្រុមហ៊ុនទាំងមូល។
ដរាបណាយើងត្រូវធ្វើការជាមួយគ្នា និងមានបំណងដូចគ្នា ដើម្បីសម្រេចបាននូវអ្វីដែលល្អបំផុត។ ដូច្នេះបើមានបញ្ហាត្រូវរកដំណោះស្រាយឲ្យមានប្រយោជន៍សងខាង។ កុំយករឿងផ្ទាល់ខ្លួនឬដ្រាម៉ាមកដោះស្រាយឲ្យសោះ ចៀសវាងនាំបញ្ហាវែងឆ្ងាយ។ បើបរិយាកាសការងារកាន់តែអាក្រក់ នោះទំនាក់ទំនងក្រុមក៏កាន់តែអាក្រក់ទៅៗ ដូចគ្នា។
១ ដំបូងត្រូវដឹងថាមានបញ្ហាអ្វីបានទៅចឹង

មុននឹងអ្នកបើកចិត្តឲ្យអ្នកណា អ្នកត្រូវដឹងថា ហេតុអ្វីបានជាឈ្លោះគ្នា តើមានអ្វីខុសជាមួយគាត់? វាជារឿងផ្ទាល់ខ្លួនឬជាការងារ។ ដើម្បីពិភាក្សាឲ្យបានច្បាស់ថា តើបញ្ហានោះជាអ្វី វាមានសារៈសំខាន់ណាស់ក្នុងការស្តាស្ថានការណ៍ឲ្យបានប្រសើរជាងមុន និងត្រូវធ្វើការជាមួយគ្នាដោយគ្មានបញ្ហា។
២ ប្រើភាគីកណ្ដាលសម្របសម្រួល
ដើម្បីប្រឈមមុខនឹងគ្នា អាចពិបាកបន្តិច។ ដូច្នេះទំនាស់ភាគច្រើន គឺត្រូវពឹងផ្អែកលើអន្តរការី( ភាគីទីបី ) ដើម្បីព្យាបាលស្នាមប្រេះនេះ។ ការមានភាគីទីបីជាអ្នកសម្របសម្រួល ធ្វើឲ្យងាយស្រួលក្នុងការស្វែងរកដំណោះស្រាយ ដែលភាគីទាំងពីរមានភាពងាយស្រួលក្នុងការនិយាយជាមួយគ្នាមិនខ្លាច។ មនុស្សកណ្ដាលនឹងធ្វើឲ្យអ្វីៗដំណើរការទៅដោយល្អ ដោយមិនមានអារម្មណ៍ថា យើងមិនត្រូវប្រឈមមុខដាក់គ្នាដោយស្មើភាព ហើយមានផាសុកភាពជាងមុន ដែលយើងមិនចាំបាច់គិតសុញគំនិតពីរបៀបចាប់ផ្ដើមខ្លួនឯងយ៉ាងម៉េច។
៣ និយាយសុំទោស

គ្រាន់តែនិយាយថាសុំទោស វាមិនពិបាកនោះទេ ពិបាកតែធ្វើខុសហើយ នៅមិនដឹងខុស ហើយថែមទាំងសួរគេបកមកវិញ ខ្ញុំខុសអីតើស! កុំគិតថាខ្លួនចាស់ជាង កាន់តំណែងខ្ពស់ជាង ឬមានថានៈជារៀងច្បង ហើយប្រកាន់ថាមិនអាចទៅអោនលំទោនសុំទោសអ្នកណាម្នាក់ឡើយ។ ធ្វើដូច្នេះ កាន់តែពង្រីកបញ្ហាធំជាងមុនទ្វេដងប៉ុណ្ណោះ។
មានកំហុសហើយ និយាយពាក្យសុំទោស មិនធ្វើឲ្យអ្នកខាតបង់ភាពថ្លៃថ្នូរទេ នេះជាការទទួលខុសត្រូវ។ ពាក្យសុំទោសមួយម៉ាត់ អាចជួយធ្វើឲ្យស្ថានការណ៍ប្រសើរឡើងច្រើន បញ្ហាទាំងអស់បញ្ចប់យ៉ាងឆាប់រហ័សដូចគ្នា។
៤ ផ្ដល់ឲ្យគ្នាទៅវិញទៅមកនូវឱកាស
បន្ទាប់ពីដឹងថាខុស យើងគួរតែផ្ដល់ឱកាសឲ្យពួកគេបានសុំទោស និងកែលម្អផ្នែកដែលនៅតែមានកំហុស ដោយមិនធ្វើកំហុសម្តងទៀត ឬនិយាយអាក្រក់ធ្វើឲ្យរឿងកាន់តែអាក្រក់ទៅៗ។ បើមិនដូច្នោះទេ វាបង្កើតឲ្យមានការប៉ះទង្គិច ឬរបួសគ្មានទីបញ្ចប់នៅក្នុងបេះដូងម្នាក់ៗ។
រឿងបានកន្លងផុតទៅហើយ សូមអភ័យទោស ហើយបំភ្លេចចោល ដើម្បីរក្សាទំនាក់ទំនងនិងការងារដែលត្រូវធ្វើរួមគ្នា។ រៀនស្វែងយល់ពីអ្នកដទៃយកចិត្តទុកដាក់ចំពោះយើង ហើយយើងនឹងដឹងថា ការផ្ដល់ឱកាសឲ្យពួកគេមិនមែនជារឿងលំបាកទេ ។
៥ ហ៊ាននិយាយទល់មុខគ្នាតែម្ដង

ការប្រឈមមុខគ្នាគឺគួរឲ្យរន្ធត់និងពិបាកណាស់ ប៉ុន្តែការនិយាយទល់មុខគ្នាគឺជាទំនាក់ទំនងល្អបំផុត។ ព្រោះភាគីម្ខាងទៀត អាចមើលឃើញដោយភាពស្មោះត្រង់និងកំហុសតាមរយៈកែវភ្នែក។ វាខុសពីការនិយាយតាមរយៈឆាត និងស្ដាប់តែសម្លេងរបស់គ្នា។ ការនិយាយទល់មុខ ជួយកែស្ថានការណ៍មកប្រសើរច្រើន បើសិនម្នាក់ៗនៅលាក់កំបាំង មិនហ៊ានប្រឈមមុខ គិតថាខ្លួនត្រូវរៀងៗខ្លួន នោះបញ្ហានឹងក្លាយជាមហារីករហូតមួយជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះជោគជ័យក្នុងក្រុមការងារ ដែលអ្នកដឹកនាំច្រើនអនុវត្តជាប្រចាំ
ចុចអាន៖ល្បិចពិសេស ធ្វើការឆាប់ឡើងប្រាប់ខែ ហើយនាំខ្លួនរីកចម្រើនថែមទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


