Connect with us

KPT+

ទឹកអប់អាចជួយដល់សុខភាពផ្លូវចិត្តច្រើននឹកស្មានមិនដល់

បានផុស

នៅ

ទឹកអប់ត្រូវបានដាក់ចូលក្នុងជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សតាំងពីយូរលង់ណាស់មកហើយ ដើម្បីបង្កើតក្លិនខ្លួនឲ្យក្រអូបតែមិនសូវមានអ្នកដឹងអំពីអត្ថប្រយោជន៍វាប៉ុន្មានទេ ។ ទន្ទឹមនឹងក្លិនពិដោរទឹកអប់ក៏អាចជួយដល់សុខភាពផ្លូវចិត្តរបស់យើងបានផងដែរដូចជា ៖

១. ជួយពង្រឹងស្មារតី

មុនចេញទៅធ្វើការ ឬដើរលេងទឹកអប់អាចផ្ដល់នូវក្លិនដាស់ស្មារតីឲ្យផ្ដោតអារម្មណ៍បានល្អនិងសម្រេចចិត្តបានច្បាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ជំនួយការចងចាំ

អ្នកប្រហែលជាស្គាល់ក្លិនណាមួយដែលអាចហៅការចងចាំពីមុនត្រឡប់មកវិញដូចជា ក្លិនស្នេហាចាស់ ក្លិនក្នុងហាង ឬក្លិនសួនផ្កាជាដើម ។

៣. ផ្ដល់ថាមពលនិងភាពស្រស់ស្រាយ

សម្រាប់អ្នកញៀនទឹកអប់ដែលមិនបានបាញ់ទឹកអប់មួយថ្ងៃអាចគ្មានអារម្មណ៍ធ្វើសកម្មភាពប្រចាំថ្ងៃទេ ពួកគេមានអារម្មណ៍ធុញថប់គ្មានកម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញការងារឡើយ ។

៤. ជួយឲ្យអារម្មណ៍ស្ងប់

នៅក្នុងពេទ្យចិត្តសាស្ត្រ ឬអ្នកប្រឹក្សាយោបល់នឹងមានក្លិនម្យ៉ាងសម្រាប់ធ្វើឲ្យអ្នកចូលទៅមានអារម្មណ៍ស្ងប់ពីរឿងរ៉ាវក្នុងជីវិតហើយបើកចិត្តនិយាយប្រាប់ពេទ្យតាមសម្រួល ។

៥. បង្កើនភាពជឿជាក់

មុនទៅនិយាយការងារជំនួញ ឬណាត់ជួបមនុស្សសំខាន់គ្នាយើងភាគច្រើនសុទ្ធតែប្រើទឹកអប់ឬឡេក្រអូបដើម្បីឲ្យរាងកាយមានក្លិនទាក់ទាញដៃគូនិងបង្កើនភាពជឿជាក់នោះឯង ។

៦. កាត់បន្ថយស្ត្រេស ឬថប់បារម្ភ

ជាការពិតណាស់ក្លិនក្រអូបអាចកាត់បន្ថយស្ត្រេស ឬថប់បារម្ភបានយ៉ាងងាយ ប៉ុន្តែបើទឹកអប់នោះជាក្លិនមិនល្អវិញវានឹងធ្វើឲ្យអ្នកកាន់តែស្ត្រេសលើសដើម ។

គួរបន្ថែមថាការជ្រើសរើសទឹកអប់ត្រូវយកចិត្តទុកដាក់លើគ្រឿងផ្សំជាមុនសិន ជៀសវាងការប្រើទឹកអប់គុណភាពអន់ដែលមិនសូវជាប់ហើយប៉ះពាល់សុខភាពទៀត ៕

ប្រែសម្រួល ៖ វារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ទេសរដ្ឋមន្រ្តី លី ធុជ ៖ តាមរយៈការងារបោសសម្អាតមីន មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ១២ នាទី មុន

ផ្អាក​អាជីវកម្ម អាហារដ្ឋាន​បណ្ដោះអាសន្នក្នុងរាជធានីភ្នំពេញ នៅ​ជុំវិញ​មណ្ឌល​ប្រឡង​បាក់​ឌុប រយៈពេល​២​ថ្ងៃ

ព័ត៌មានជាតិ១៧ នាទី មុន

សមាសភាពឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ចំនួន១៤៥រូប ត្រូវបានតែងតាំងជាផ្លូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រជុំបើកបេសកកម្មលើកទី១១ គាំទ្រគម្រោងកែលម្អការអប់រំឧត្តមសិក្សា

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត តូច ប៉ូលីវ៉ា បើកវេទិកាដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងស្រុកស្វាយជ្រំ

Sokha Hotels

ព័ត៌មានពេញនិយម