KPT+
មកពិនិត្យសិក្សាលើបរាជ័យធំៗរបស់មហាសេដ្ឋី Bill Gates វិញម្តង
មនុស្សក្នុងលោក ធ្លាប់តែបានឮពីគន្លឹះជោគជ័យធំៗរបស់មហាសេដ្ឋីពិភពលោក Bill Gates តែថ្ងៃនេះ មកពិនិត្យសិក្សាលើបរាជ័យធំៗរបស់លោកវិញម្តងដែល ភាគច្រើនជាបទពិសោធន៍បរាជ័យក្នុងវិស័យបច្ចេកវិទ្យា។
នៅក្នុងបទសម្ភាសន៍ ភាពជា CEO ជាមួយក្រុមហ៊ុនវេបសាយ Eventbrite ដែលជាគេហទំព័រផ្ដោតលើការគ្រប់គ្រងដ៏ធំនៅសហរដ្ឋអាមេរិក មហាសេដ្ឋី Bill Gates សារភាពថាខ្លួនបានបង្កើតកំហុសមួយដោយបណ្ដោយឲ្យក្រុមហ៊ុន Microsoft មិនអាចក្លាយខ្លួនដូច Android ក្នុងពេលបច្ចុប្បន្ន។
មហាសេដ្ឋីវ័យ ៦៤ ឆ្នាំរូបនេះបន្តថា ពេលនោះក្រុមហ៊ុន Microsoft មានប្រៀបអាចយកឈ្នះ Android បើលោកយកចិត្តទុកដាក់ក្នុងការប្រកួតប្រជែង។
សហស្ថានិក Microsoft បន្ថែមទៀតថា ពេលនោះ Microsoft ព្យាយាមបង្កើតកម្មវិធីទូរសព្ទដើម្បីប្រកួតប្រជែងជាមួយនឹង Apple ប៉ុន្ដែទម្រាំ Windows Mobile បញ្ចេញកម្មវិធីទូរសព្ទនាឆ្នាំ ២០១០ Android បានដើរប៉ុន្មានជំហានសំខាន់ៗមុនបាត់ទៅហើយ។
មិនបានប៉ុន្មានឆ្នាំក្រោយមក Microsoft បានបញ្ឈប់កម្មវិធីទូរសព្ទរបស់ខ្លួន។ ចំណែកឯ Android អាចរកប្រាក់ចំណូលបានរាប់រយលានដុល្លារ រហូតមកទល់សព្វថ្ងៃនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Eventbrite
ចុចអាន៖ អ្វីខ្លះលោក BILL GATES ចំណាយប្រាក់មិនស្ដាយ និងអ្វីខ្លះលោកបដិសេធមិនចំណាយ
ចុចអាន៖ រឿងរ៉ាវរវាងមិត្តពីរនាក់ដែលរួមគ្នាបង្កើតក្រុមហ៊ុន Microsoft រហូតមានម្នាក់ដើរចេញ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?