KPT+
មនុស្សស្រីមានសញ្ញាប៉ុន្មាននេះ ប្រុសៗគួរពិចារណារើសផ្លូវដើរផ្សេងគ្នាវិញ
គ្រប់គ្នាសុទ្ធតែដឹងថា គ្មាននរណាល្អឥតខ្ចោះទេនៅលើលោកនេះ។ មនុស្សម្នាក់ៗតែងមានគុណសម្បត្តិនិងគុណវិបត្តិមកជាមួយគ្នា ហើយយើងត្រូវទទួលស្គាល់នូវការពិតនេះ ជាពិសេសពេលមានគូស្នេហ៍។
ទោះយ៉ាងណាបើសិនគូស្នេហ៍យើង មានគុណវិបត្តិច្រើនពេក ក៏ពិបាកក្នុងការបន្តដើរផ្លូវរួមគ្នាដែរ។ ដូច្នេះគួរពិចារណាម្ដងទៀតថា គួរបន្តឬបញ្ចប់ទៅ ដោយព្រមឈឺចាប់មួយគ្រាសិន?

ប្រុសៗគ្នាយើង! បើសិនបានឃើញសញ្ញាទាំង ១៥ នេះពីសង្សារ នោះអាចបញ្ជាក់ថា នាងជាមនុស្សមិនសក្តិសមជាមួយយើងទេ៖
១.នាងច្រណែននៅពេលឃើញយើងសប្បាយរីករាយជាមួយអ្នកដទៃ
២. នាងចូលចិត្តឈ្លោះប្រកែកដោយគ្មានហេតុផល
៣. នាងច្រណែន ពេលមានស្រីផ្សេងនៅជាមួយយើង ទោះបីដឹងហើយថា យើងមិនមានអ្វីនឹងគ្នាជាមួយគេក៏ដោយ
៤. នាងមិនធ្លាប់ជូនអំណោយយើងសោះ
៥. នាងចូលចិត្តប្រៀបធៀបយើងជាមួយអ្នកនេះឬអ្នកនោះ
៦. នាងចូលចិត្តត្អូញត្អែរ រអ៊ូរទាំ
៧. នាងឧស្សាហ៍និយាយដើមមិត្តរបស់យើង ជាមួយយើងដោយមិនក្រែងចិត្ត
៨. នាងចូលចិត្តណាត់គេណាត់ឯងមិនលោះពេល
៩. នាងរំពឹងឲ្យយើងចេញលុយឲ្យគ្រប់កាលៈទេសៈ
១០. នាងបដិសេធមិនចំណាយពេលឬជួបជាមួយឪពុកម្តាយរបស់យើង
១១. នាងឆែកទូរសព្ទរបស់យើងជារឿយៗ ជួនសុំលេខសម្ងាត់ដើម្បីបានតាមដានយើង
១២. នាងព្យាយាមបង្ហាញគេថា នាងនៅទំនេរលើបណ្តាញសង្គម
១៣. នាងនិយមកុហកឡើងធ្លាប់ និងដោះសារមិនលែង ទោះបីយើងចាប់បានក៏ដោយ
១៤. នាងមិនឲ្យយើងដើរលេងឬជួបជុំជាមួយមិត្តភក្តិ
១៥. នាងមិនទុកចិត្តនឹងយើង
ប្រសិនបើដៃគូមានសញ្ញាទាំងនេះពី ៩ ទៅ ១០ ចំណុច ប្រុសៗអាចពិចារណាជ្រើសរើសផ្លូវដែលធ្លាប់ដើរជាមួយគ្នាពីមុន ម្ដងទៀតថា គួរចែកគ្នាដើរឬអត់?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្មុគស្មាញរឿងប្រាក់កាក់បន្ទាប់ពីរៀបការរួចមែនទេ? អនុវត្តវិធីនេះភ្លាម!
ចុចអាន៖ មនុស្សប្រុសភាគច្រើនចង់បានទំនាក់ទំនងជាប់លាប់មួយនៅវ័យប៉ុន្មាន?
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


