KPT+
រឿងរ៉ាវដ៏មានឥទ្ធិពលអំពីព្រះរាជបុត្រាឌូបៃ SHEIKH HAMDAN
ជាទូទៅ ជីវិតខាងក្នុងរាជវាំងនៅអារ៉ាប់ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ ដោយសារតែស្ថិតនៅក្រោមពិធីសារដ៏តឹងរឹង។ ប៉ុន្តែ ព្រះអង្គ Sheikh Hamdan គឺជាក្សត្រដែលត្រូវបានគេស្គាល់ និងចង់ដឹងចង់ឮច្រើនជាងគេ ដោយសារតែឥទ្ធិពលនិងប្រជាប្រិយភាពខ្ពស់ក្នុងជួរប្រជាជនឌូបៃ។
នេះជារឿងរ៉ាវ ៤ យ៉ាងសំខាន់ៗ ដែលត្រូវតែដឹងពីព្រះអង្គម្ចាស់ Sheikh Hamdan ៖
១. ព្រះរាជបុត្រ Sheikh Hamdan បានទទួលការអប់រំនៅឌូបៃនិងទីក្រុងឡុងដ៍

ព្រះអង្គបានសិក្សានៅ Rashid សម្រាប់តែក្មេងប្រុសនិងសាលារដ្ឋនៅឯឌូបៃ។ ព្រះអង្គបានសិក្សារាជបណ្ឌិត្យសភាយោធា Sandhurst ចក្រភពអង់គ្លេស ជាកន្លែងដែលព្រះអង្គបានបញ្ចប់ការសិក្សានៅឆ្នាំ ២០០១។
ព្រះអង្គក៏បានបន្តការសិក្សាបន្ថែមទៀតនៅឯសាលាសេដ្ឋកិច្ចនៃទីក្រុងឡុងដ៍ ហើយត្រូវបានគេស្គាល់ថាមនុស្សជាទីស្រលាញ់និងជាមិត្តភ័ក្ដិជិតស្និទ្ធដូចជា “ Fazza” ដែលជាឈ្មោះហៅក្រៅដែលព្រះអង្គបានបោះពុម្ពជាកំណាព្យ។
២. ព្រះអង្គចូលចិត្តកីឡាផ្សងព្រេង

ទ្រង់គឺជាអ្នកលោតឆត្រយោងដ៏ពូកែ និងបានបង្ហាញជាញឹកញាប់នៅលើអ៊ិនស្តាក្រាមរបស់ទ្រង់ ហើយព្រះអង្គក៏ចូលចិត្តលេងកីឡាច្រមុជទឹក ជិះយន្តហោះ និងលោតខ្សែរ៉តផងដែរ។
ព្រះអង្គក៏ជាស្ដេចដែលនិយមប្រមូលកីឡាប្លែកៗ ហើយទ្រង់ក៏មានមោទនភាពចំពោះខ្លួនទ្រង់ដែលជាម្ចាស់សេះប្រហែល ១,០០០ នាក់នៅទូទាំងពិភពលោក។

ទ្រង់ក៏ជាម្ចាស់មហោស្រព Camel ដែលមានសត្វអូដ្ឋជាង ១២០ ក្បាលនៅឯកសិដ្ឋាន ក៏ដូចជាសត្វខ្លាធំៗ ដែលទ្រង់ចូលចិត្តលេងជាមួយ។
៣.ព្រះអង្គជាអ្នកជំនាញខាងរថយន្តប្រណីត
ជាមួយនឹងទ្រព្យសម្បត្តិជាច្រើនដែលត្រូវចំណាយ នេះជារឿងដែលមិនគួរឲ្យភ្ញាក់ផ្អើលឡើយ នៅពេលដឹងថា ទ្រង់មានឡានទំនើបៗ ជាច្រើននៅក្នុងយានដ្ឋានបន្ថែមទៀត។
ទ្រង់ជាអ្នកជំនាញខាងរថយន្តប្រណីត និងចូលចិត្តប្រមូលរថក្រោះដ៏អស្ចារ្យ ដែលអាចទទួលយកសម្រាប់ការបើកបរនៅលើដីខ្សាច់ដ៏ធំនៅជុំវិញទីក្រុងឌូបៃ។ ព្រះអង្គម្ចាស់ក៏មានរថយន្តម៉ាក Bugatti Veyron Grand Sport Vitesse និង Ferrari F12 Berlinetta ផងដែរ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ព្រះអង្គ Sheikh Hamdan ក៏មានរថយន្តពណ៌មាសមិនគួរឲ្យជឿរាប់បញ្ចូលទាំងរថយន្ត Lamborghini និង Range Rover ក៏ដូចជារថយន្ត Bentley Bentayga និងម៉ូតូម៉ាក Rolls-Royce ទាំងមូលផងដែរ។
លើសពីនេះទៀតទ្រង់មានទូកទេសចរណ៍ដែលត្រូវបានគេដឹងថា ជានាវាធំបំផុតទីបីនៅក្នុងពិភពលោកទាំងមូល។
៤. ជារាជបុត្រាដឹកនាំដោយផ្ទាល់ក្នុងបុព្វហេតុការងារសង្គមឌូបៃ

បច្ចុប្បន្នទ្រង់ជាប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃឌូបៃ មជ្ឈមណ្ឌលឌុយបៃ និងមជ្ឈមណ្ឌលកីឡា ឌូបៃ។ អាទិភាពរបស់ទ្រង់នៅក្នុងតួនាទីទាំងអស់នេះ គឺដើម្បីតំណាងឲ្យទីក្រុងឌូបៃ ជាទីក្រុងលំដាប់ពិភពលោក។ ព្រះអង្គតែងតែបន្តគំនិតផ្ដួចផ្ដើម ដើម្បីដោះស្រាយបញ្ហាសង្គមនៅឌូបៃ និងនៅទូទាំងប្រទេសអារ៉ាបរួមទាំងអស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖ហេតុផល៥ដែលនាំយើងឱ្យតែងតែកើតរោគ «ធុញថប់នឹងជីវិត»
ចុចអាន៖សម្រង់បំផុសគំនិតរបស់បុគ្គលល្បីល្បាញចំនួន ៩ លើការច្នៃប្រឌិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


