KPT+
មេរៀន ៣ យ៉ាង មហាសេដ្ឋីជប៉ុន Kazuo Inamori ប្រាប់ថា មានតម្លៃជាងមាសប្រាក់កែវកង
យោងតាមមហាសេដ្ឋីជប៉ុនបាននិយាយក្ដែងៗថា ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន និងជោគជ័យ អ្នកត្រូវតែដឹងពីរឿងទាំងនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ Inamori Kazuo គឺជាមហាសេដ្ឋីជប៉ុនដ៏ល្បីល្បាញ គាត់ត្រូវបានគេស្គាល់ថាជា មហាសេដ្ឋីជំនួញ ហើយត្រូវបានគេសរសើរថា ជាអ្នកគ្រប់គ្រងឆ្នើមម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងដ៏ឆ្នើមទាំងបួននៃប្រទេសសំបូរផ្កាសាគូរ៉ា។

Kazuo Inamori មកពីគ្រួសារធម្មតា ប៉ុន្តែដោយការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន គាត់បានយកឈ្នះលើជំនោរ និងយកឈ្នះជោគវាសនា ដើម្បីក្លាយជាអ្នកជំនួញជោគជ័យម្នាក់នៅក្នុងប្រទេសជប៉ុន។ គាត់មិនត្រឹមតែបានបង្កើតក្រុមហ៊ុនធំៗចំនួនពីរ ឡើងដល់កំពូលនៃ Fortune 500 ប៉ុណ្ណោះទេ ប៉ុន្តែនៅអាយុ ៧៨ ឆ្នាំ គាត់នៅតែអាចផ្លាស់ប្តូរស្ថានភាព និងជួយសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ដោយជោគជ័យ ដែលវិះតែនឹងក្ស័យធន។ ពេញមួយជីវិតរបស់ Inamori Kazuo បានបង្កើតអព្ភូតហេតុជាច្រើននៅក្នុងវិស័យជំនួញ ដែលមនុស្សជាច្រើនចងចាំគាត់ទុកនិងច្រើនយកគំរូតាមបុរសជោគជ័យរូបនេះ។
យ៉ាងណាក៏ដោយ បន្ទាប់ពីការសញ្ជឹងគិតជាច្រើនឆ្នាំអំពីជីវិត លោក Inamori Kazuo បានបន្សល់ទុកនូវមេរៀនចំនួន៣ នៃការយល់ដឹងដ៏ឈ្លាសវៃ ដើម្បីជួយផ្លាស់ប្តូរជោគវាសនា ដែលមនុស្សគ្រប់គ្នាគួរតែដឹង។
១ ចាប់យកឱកាស និងពេលវេលា
មនុស្សជាច្រើនបានកំណត់ទិសដៅ និងផែនការរយៈពេលវែងសម្រាប់អនាគតច្រើនពេក ប៉ុន្តែចៃដន្យមិនអើពើនឹងឱកាសដែលនៅពីមុខពួកគេ ដែលបណ្តាលឲ្យពួកគេបន្តវង្វេង ហើយមិនជោគជ័យ។ ទោះបីជាវាពិបាកសម្រាប់មនុស្សដែលគ្មានផែនការដើម្បីសម្រេចរឿងដ៏អស្ចារ្យក៏ដោយ ប្រសិនបើផែនការមិនសមស្រប វានឹងពិបាកក្នុងការអភិវឌ្ឍ។ ដោយសារតែជីវិតកំពុងផ្លាស់ប្តូរឥតឈប់ឈរ កាន់តែរីកចម្រើន និងទំនើប ផែនការក៏ត្រូវផ្លាស់ប្តូរជានិច្ច។ ពេលខ្លះយើងរៀបចំផែនការសមស្របនៅពេលបច្ចុប្បន្ន ប៉ុន្តែបន្ទាប់ពីត្រឹមតែ ១ ខែ ពួកវាលែងស្របតាមនិន្នាការអភិវឌ្ឍន៍របស់ទីផ្សារទៀតហើយ។ ដូច្នេះ ដើម្បីទទួលបានជោគជ័យ យើងត្រូវមានភាពរសើបក្នុងការចាប់យកឱកាស។ ត្រូវប្រយ័ត្នចំពោះចិត្តគំនិតក្នុងការធ្វើតាមផែនការ និងប្រយ័ត្នប្រយែងក្នុងបញ្ហា ព្រោះវានឹងធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលា ។
ជាងនេះទៅទៀត ការកំណត់អត្តសញ្ញាណឱកាសត្រឹមត្រូវគឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះឱកាសនាពេលអនាគតប្រហែលជាមិនច្បាស់លាស់ ប៉ុន្តែឱកាសបច្ចុប្បន្នគឺពិតប្រាកដ។ អ្នកគ្រាន់តែត្រូវមានភាពឆ្លាតវៃនៅពេលអនុវត្ត និងធ្វើការសម្រេចចិត្តត្រឹមត្រូវបំផុត ដែលនឹងជួយផ្លាស់ប្តូរជីវិតរបស់អ្នក។ ត្រូវចាំថា ដើម្បីទទួលបានជោគជ័យ យើងមិនគួរគិតច្រើនពេកអំពីអនាគតនៅក្នុងគំនិតរបស់យើងឡើយ។ ផ្ទុយទៅវិញ ព្យាយាមឲ្យអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ ខិតខំធ្វើការងារបច្ចុប្បន្នរបស់អ្នក ហើយសិក្សា និងអនុវត្តជានិច្ច ដើម្បីក្លាយជាកំណែដ៏ល្អបំផុតនាថ្ងៃមុខ។
២ ច្បាប់នៃការស្រូបទាញ
ច្បាប់នៃការស្រូបទាញ គឺជាច្បាប់ដែលធ្វើឲ្យបំណងប្រាថ្នារបស់យើងទាំងអស់ក្លាយជាការពិតតាមរយៈការគិត។ Kazuo Inamori ធ្លាប់បាននិយាយថា “ប្រសិនបើវាសនាមិនហៅឈ្មោះរបស់អ្នកទេ របស់ល្អនឹងមិនមកទេ។ អ្វីដែលអ្នកប្រាថ្នានឹងសម្រេចបាន ប្រសិនបើអ្នកបន្តគិតអំពីវា” ។
ច្បាប់នៃការស្រូបទាញគឺជាគន្លឹះក្នុងការជួយយើងឲ្យសម្រេចបាននូវក្តីសុបិនរបស់យើង។ ច្បាប់នៃការស្រូបទាញអាចយល់បានយ៉ាងសាមញ្ញថា ជាការទាក់ទាញដល់អ្វីៗទាំងអស់ជុំវិញជីវិត ប្រសិនបើអ្នកមានសុទិដ្ឋិនិយមនិងរស់នៅដោយវិជ្ជមាន អ្នកនឹងទាក់ទាញមនុស្សដែលមានប្រេកង់ដូចគ្នា មនុស្សដែលតែងតែស្រឡាញ់ជីវិតនាំមកនូវថាមពលវិជ្ជមាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានគំនិតទុទិដ្ឋិនិយម នឹងមានមនុស្សជាច្រើននៅជុំវិញអ្នកដែលមានបុគ្គលិកលក្ខណៈដូចគ្នា។
ក្នុងជីវិត ចូរយើងព្យាយាមដឹកនាំខ្លួនយើងទៅកាន់អ្វីដែលល្អបំផុត។ ជាងនេះទៅទៀត ដើម្បីជោគជ័យ និងវិបុលភាព អ្នកត្រូវព្យាយាមជានិច្ច ហើយមានជំនឿចិត្តផ្ទាល់ខ្លួន ទោះបីប្រឈមមុខនឹងឧបសគ្គអ្វីក៏ដោយ។
៣ តែងតែមានឆន្ទៈក្នុងការខិតខំ
លោក Kazuo Inamori បាននិយាយថា “ប្រសិនបើអ្នកមិនមានឆន្ទៈក្នុងការតស៊ូដើម្បីភាពជោគជ័យ នោះជីវិតនឹងមិនមានតម្លៃទេ” ។ គាត់ជាគំរូធម្មតានៃការព្យាយាមដើម្បីទទួលបានជោគជ័យជារៀងរាល់ថ្ងៃ។ ដោយសារតែក្នុងអំឡុងពេលអាជីវកម្មដំបូង Kazuoបរាជ័យរាប់មិនអស់។ ប៉ុន្តែលោកមិនបោះបង់ឡើយ ហើយតស៊ូក្នុងការសិក្សា និងហ្វឹកហាត់ ដើម្បីរង់ចាំឱកាសកែប្រែជោគវាសនារបស់លោក។
នៅទីបំផុត ជាមួយនឹងការខិតខំប្រឹងប្រែង Kazuo បានទទួលជោគជ័យ ហើយបានក្លាយជាមនុស្សដ៏អស្ចារ្យបំផុតក្នុងប្រទេសជប៉ុន។
ដូច្នេះដើម្បីជោគជ័យ យើងត្រូវមានគោលដៅច្បាស់លាស់ ហើយព្យាយាមសម្រេចក្តីសុបិនរបស់ខ្លួនជានិច្ច។ លើសពីនេះទៀត ចាំបាច់ត្រូវគិតយ៉ាងសកម្មនូវគំនិតច្នៃប្រឌិត ដើម្បីអាចរស់រានមានជីវិត និងអភិវឌ្ឍក្នុងស្ថានភាពណាមួយ។ ត្រូវមានចិត្តរំភើបជានិច្ច ហើយមានចំណង់ចំណូលចិត្តរបស់ខ្លួនឯង ព្រោះនេះជាគន្លឹះនៃការជោគជ័យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រូវការទុនបម្រុងអ្វីខ្លះ ទើបអាចក្លាយជាមហាសេដ្ឋីពិភពលោក?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


