Connect with us

KPT+

អាជ្ញាធរជាតិអប្សរា កាត់បន្ថយការប្រើប្រាស់តង់ផ្លាស្ទិក ដោយប្រើឫស្សី

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា ព្យាយាមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកមួយជំហានម្តងៗ នៅក្នុងរមណីយដ្ឋានអង្គរដើម្បីរួមចំណែកក្នុងការជួយដល់បរិស្ថានឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរជាតិអប្សរា បានកែសម្រួលរោង និងរបងហ៊ុមព័ទ្ធនៅតាមការដ្ឋានជួសជុលនានាក្នុងតំបន់អង្គរ ដោយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកជាតង់ ឬស្បៃមួយជំហានម្តងៗ ដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ឫស្សីជំនួសវិញ។

បច្ចុប្បន្ននេះ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា កំពុងងាកមកប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ឫស្សី ដែលនឹងផ្តល់ការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងធ្វើឱ្យបរិស្ថាននៅតាមការដ្ឋានក្នុងឧទ្យានអង្គរកាន់តែប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម