KPT+
មេរៀនអភិវឌ្ឍជីវិត ៧ ចំណុចពីបុរសនៅលើក្រដាសប្រាក់ ១០០ ដុល្លារ
ប្រិយមិត្តខ្លះប្រាកដជាធ្លាប់ស្គាល់រួចមកហើយ ពីបុរសដែលមានរូបនៅលើក្រដាសប្រាក់ ១០០ ដុល្លារ ។ លោកគឺមានឈ្មោះថា ប៉េនចាមីន ហ្រ្វែងឃ្លីន (Benjamin Franklin) ដែលជាអ្នកនយោបាយ និងជាអ្នកវិទ្យាសាស្រ្តរូបវិទ្យាដ៏ល្បីល្បាញមួយរូបរបស់សហរដ្ឋអាមេរិក ។
លោកត្រូវបានគេចាត់ទុកថាជាបុគ្គលដ៏មានឥទ្ធិពលមួយរូប ដែលមនុស្សជាច្រើនអាចរៀនសូត្រពីសកម្មភាពរស់នៅរបស់លោក។ ចំណុចមួយចំនួនជាមេរៀន ជាបទពិសោធសម្រាប់អភិវឌ្ឍជីវិតរបស់លោកត្រូវបានចែករំលែកដែលមានដូចជា៖

១. កុំខ្ជះខ្ជាយពេលវេលា
កុំទុកពេលវេលារបស់អ្នកឲ្យខ្ជះខ្ជាយ និងកន្លងហួសទៅដោយអត់ប្រយោជន៍ព្រោះថាពេលវេលារបស់អ្នក គឺវាប្រៀបបានទៅនឹងជីវិតរបស់អ្នក។ ប្រសិនបើអ្នកខ្ជះខ្ជាយពេលវេលារបស់អ្នក អ្នកក៏ដូចជាកំពុងតែខ្ជះខ្ជាយជីវិតរបស់អ្នកដែរ។ ខ្ញុំមិនដែលបានជួបមនុស្សជោគជ័យណាម្នាក់ ដែលមិនឲ្យតម្លៃទៅលើពេលវេលារបស់ពួកគេនោះទេ ហើយខ្ញុំក៏មិនដែលជួបមនុស្សជោគជ័យណា ដែលគ្មានការខិតខំប្រឹងប្រែងដែរ។
២. ក្រេបយកចំណេះ
ត្រៀមខ្លួនគ្រប់ពេលជានិច្ចក្នុងការទទួលយកចំណេះដឹង ជាការពិតមិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ ឬកាលៈទេសៈណាក៏អ្នកអាចសិក្សារៀនសូត្របានដែរ។ មិនចាំបាច់តែនៅក្នុងសាលា ឬរៀនពីគ្រូ អ្នកគ្រូឡើយសូម្បីតែមនុស្សដែលមានចំណេះដឹងទាបជាងអ្នក ក៏អ្នកអាចរៀនសូត្រពីពួកគេបានដែរ ព្រោះថាពេលខ្លះពួកគេមានបទពិសោធក្នុងជីវិតណាមួយដែលអ្នកមិនធ្លាប់បានជួប ហើយវាអាចជាចំណេះដឹងដ៏ល្អមួយសម្រាប់អ្នក។
៣.កុំខ្លាចធ្វើខុស
គ្មានបុគ្គលជោគជ័យណាម្នាក់ដែលមិនដែលធ្វើខុសនោះទេ គ្រាន់តែពួកគេមិនព្រមចុះចាញ់ និងព្យាយាមតស៊ូដល់សម្រេចគោលដៅដែលពួកគេចង់បានប៉ុណ្ណោះ។ ជោគជ័យកើតមានឡើងដោយសារតែកំហុសដែលយើងធ្លាប់បានសាង ហើយកែប្រែកំហុសនោះទៅជាឱកាសមួយ ដើម្បីធ្វើឲ្យវាមកល្អប្រសើរឡើងវិញ។
៤. ថាមពល និងការតស៊ូ
ដូចដែលគេតែងនិយាយថា ថាមពល និងភាពខ្ជាប់ខ្ជួនយកឈ្នះលើអ្វីៗទាំងអស់។ ដើម្បីឲ្យមានថាមពល និងការតស៊ូ អ្នកត្រូវតែមានគោលដៅច្បាស់លាស់ ត្រូវតែមានចក្ខុវិស័យដែលជាកត្តាជំរុញអ្នកឲ្យសម្រេចគោលដៅ។ ព្រោះថាបើអ្នកគ្មានគោលដៅច្បាស់លាស់ មិនដឹងថាខ្លួនឯងចង់បានអ្វីឲ្យពិតប្រាកដនោះអ្នកនឹងគ្មានភាពតស៊ូហើយធ្វើរហូតដល់សម្រេចជោគជ័យនោះទេ។
៥. ត្រៀមខ្លួនជានិច្ច
ត្រូវត្រៀមខ្លួនបរាជ័យ កុំរំពឹងខ្ពស់ពេកតែក៏មិនត្រូវអស់សង្ឃឹម។ ព្រោះថាបើអ្នកពិតជាបរាជ័យ យ៉ាងហោចណាស់អ្នកក៏បានត្រៀមចិត្តទុកជាមុនចំពោះលទ្ធផល ប៉ុន្តែបើអ្នកជោគជ័យអ្នកក៏បានត្រៀមទុករួចជាស្រេចដូចគ្នាក្នុងការទទួលយកលទ្ធផលរបស់អ្នក។

៦. ត្រូវមានភាពឧស្សាហ៍ព្យាយាម
ភាពឧស្សាហ៍ព្យាយាម នឹងនាំមកនូវសំណាងល្អដល់អ្នកដូចពាក្យចាស់ពោលថា សំណាងបានមកពីការសាង។ បើសិនជាចង់មានសំណាង ត្រូវធ្វើខ្លួនជាមនុស្សឧស្សាហ៍ព្យាយាម ព្រោះថានៅថ្ងៃណាមួយអ្នកនឹងភ្ញាក់ផ្អើលដោយសារសំណាងដែលបានមកពីការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមរបស់អ្នកជាក់ជាមិនខាន។
៧. ធ្វើឲ្យខ្លួនឯងមានកេរ្ត៍ឈ្មោះល្អ
មនុស្សជាច្រើនបានបោះបង់ក្តីស្រមៃរបស់ខ្លួន ហើយរស់នៅដោយគ្មានគោលដៅ។ ហើយកាលដែលរស់នៅដោយគ្មានគោលដៅ វាមិនខុសពីមនុស្សស្លាប់នោះទេ។ សាកសួរខ្លួនឯងមើល ថាតើអ្នកចង់ធ្វើជាមនុស្សដែលមានកេរ្ត៍ឈ្មោះល្អឲ្យគេចងចាំ ឬក៏ចង់ធ្វើជាមនុស្សដែលគ្រាន់តែស្លាប់ភ្លាមគ្មានអ្នកចាំសូម្បីតែឈ្មោះ? បុគ្គលខ្លះបើទោះជាស្លាប់ទៅអស់រយៈពេលយូរទៅហើយ ប៉ុន្តែនៅតែមានមនុស្សចងចាំនូវស្នាដៃដែលពួកគេបានបន្សល់ទុក៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


