រឿងគួរឱ្យចាប់អារម្មណ៍ពីជីវិតដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា មុនឡើងកាន់តំណែង
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រឿងគួរឱ្យចាប់អារម្មណ៍ពីជីវិតដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា មុនឡើងកាន់តំណែង

Published

on

នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី (Narendra Modi) ត្រូវបានគេចាត់ទុកជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំមានឥទ្ធិពលនិងគួរគោរពបំផុត មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែសូម្បីក្នុងពិភពលោកក៏ទទួលស្គាល់ខ្ទរខ្ទារដែរ។

លោកជាកំពូលមេដឹកនាំម្នាក់ដែលជាប់ចំណាត់ថ្នាក់ទី ១៥ ក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ ២០១៤ របស់ទស្សនាវដ្តី Forbes ហើយក្នុងឆ្នាំដដែលនោះ ទស្សនាវដ្តី Time ចាត់ចំណាត់ថ្នាក់ ម៉ូឌី ជាបុគ្គលឆ្នើមប្រចាំឆ្នាំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីមនុស្សមានឥទ្ធិពលបំផុតទាំង ១០០ នាក់នៅលើពិភពលោក កាលពីឆ្នាំ ២០១៤, ២០១៥ និង ២០១៧ ។

ណារិនដ្រា ម៉ូឌី ​ក្នុងវ័យ ៧១ ឆ្នាំ ក៏ជាបុគ្គលមានប្រជាប្រិយលំដាប់ទី ២ នៅលើបណ្តាញសង្គម Twitter ដែលមានអ្នកគាំទ្រជាង ៥០ លាននាក់ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ។

Image result for Narendra Modi on Twitter

តើអ្វីជាចំណុចជាគួរចាប់អារម្មណ៍ផ្សេងទៀតនៃនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ឥណ្ឌារូបនេះ?

១. ណារិនដ្រា ម៉ូឌី កើតក្នុងគ្រួសារវណ្ណៈកណ្ដាលថ្នាក់ទាប(វណ្ណៈលើទាបបំផុតក្នុងសង្គមឥណ្ឌា)។  លោកប្រសូត្រថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ១៩៥០ នៅទីក្រុង Vadnagar រដ្ឋ Gujarat ។ កាលពីក្មេងលោកជួយឪពុកលក់តែដើម្បីផ្គត់ផ្គង់គ្រួសារ ហើយក្រោយមកគ្រួសារនេះក៏បើកតូបលក់តែដោយខ្លួនឯង។ ត្រឹមអាយុ ៨ ឆ្នាំ ម៉ូឌី ចូលរួមជាមួយអង្គការស្ដាំនិយមឥណ្ឌាដែលហៅកាត់ថា  RSS ដែលជាស្ថាប័នមេនៃគណបក្សជាតិនិយម  BJP ។

Image result for Young Narendra Modi

២. នាយករដ្ឋមន្ត្រី ម៉ូឌី ជាមនុស្សម្នាក់ដែលត្រូវបានមហាជនឥណ្ឌាស្គាល់មកជាយូរថាជាបុគ្គលអ្នកស្នេហាជាតិជាទីបំផុត។ ក្នុងវ័យកុមារភាពនៅឡើយ លោកមិនត្រឹមតែជួយរកស៊ីផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបានជួយគាំទ្រដល់ទាហានឥណ្ឌាទៀតផង។ ក្នុងអំឡុងពេលសង្គ្រាមឥណ្ឌូ-ប៉ាគីស្ថាន ឆ្នាំ ១៩៦៥ ក្មេងជំទង់រូបនេះតែងយកតែក្ដៅទៅជូនកងទ័ពដែលមកដល់ស្ថានីយ៍រថភ្លើងក្នុងស្រុករបស់លោក។

Image result for Young Narendra Modi

៣. ក្នុងកំឡុងពេលនៅសិក្សា មេដឹកនាំឥណ្ឌារូបនេះក៏ធ្លាប់សម្ដែងល្ខោនមួយចំនួនដែរ។ កាលណោះ ម៉ូឌី មានអាយុទើបតែ ១៣ ឬ ១៤ ឆ្នាំទេ ប៉ុន្តែលោកមានចិត្តស្ទុះស្ទារបង្កើតការសម្ដែងសប្បុរសធម៌ដើម្បីរៃអង្គាសប្រាក់ជួសជុលជញ្ជាំងសាលាបាក់បែកនៅឯស្រុកកំណើត។

Image result for Young Narendra Modi

៤. អំឡុងវ័យជំទង់ លោកចំណាយពេលប្រហែល ២ ឆ្នាំធ្វើដំណើរជុំវិញប្រទេសឥណ្ឌាហើយវិលត្រឡប់ទៅរដ្ឋ Gujarat វិញ បន្ទាប់ពីបានទៅដល់មជ្ឈមណ្ឌលសាសនាផ្សេងៗជាច្រើននៅទូទាំងប្រទេស។

៥. លោកបញ្ចប់ការសិក្សានៅវិទ្យាល័យនាឆ្នាំ ១៩៦៧ និងបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ក្នុងឆ្នាំ ១៩៧៨ ហើយបានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសកលវិទ្យាល័យ Gujarat ឆ្នាំ ១៩៨២ ។

៦. លោកក្លាយជាបុគ្គលិកអង្គការ RSS ពេញសិទ្ធិក្រោយប្រទេសបញ្ចប់សង្គ្រាមក្នុងឆ្នាំ ១៩៧១ ។ តាំងពីនោះមក លោកចូលប្រឡូកក្នុងឆាកនយោបាយសកម្មឡើងៗ និងវិវត្តខ្លួនជាហូរហែ។ លុះមកដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៤ ណារិនដ្រា ម៉ូឌី បានចូល កាន់តំណែងជានាយករដ្ឋមន្រ្តីទី ១៧ នៃប្រទេសឥណ្ឌា៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ា Min Aung Hlaing ជានរណា?

ចុចអាន៖ តើមេដឹកនាំពិភពលោករូបណាដែលមានអ្នកតាមដានច្រើនជាងគេលើបណ្ដាញសង្គម?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ6 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ7 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ7 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ7 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services