KPT+
ហេតុផលមួយចំនួនដែលខែកុម្ភៈមានថ្ងៃទី២៩ ក្នុងពេល ៤ ឆ្នាំម្ដង
ច្បាស់ណាស់មនុស្សជាច្រើននឹងមានចម្ងល់អំពីខែកុម្ភៈដែលមានថ្ងៃលើសមួយថ្ងៃគឺថ្ងៃទី ២៩ នៅរៀងរាល់ ៤ ឆ្នាំម្ដង ។ ដូច្នេះដើម្បីស្រាយចម្ងល់ខាងលើនេះ សារព័ត៌មានអង់គ្លេស Telegraph ក៏បានបង្ហាញដូចខាងក្រោម៖

ហេតុអ្វីបានជាមានឆ្នាំបង្គ្រប់?
ឆ្នាំបង្គ្រប់ ឬ Leap Year ដែលវាជាថ្ងៃបន្ថែមនៃចុងខែកុម្ភៈរៀងរាល់ ៤ ឆ្នាំម្ដងនោះ គឺផ្អែកលើប្រតិទិននៃប្រព័ន្ធព្រះអាទិត្យ ពោលខុសប្លែកពីប្រតិទិននៃបែបគ្រិស្តសាសនា ឬហៅថាប្រតិទិនលោកខាងលិច ។
គន្លងនៃផែនដីវិល ១ ជុំពេញព្រះអាទិត្យ គឺប្រើពេលសរុបពិតប្រាកដ ៣៦៥.២៤២២ ថ្ងៃ ប៉ុន្តែសម្រាប់ប្រតិទិនលោកខាងលិច គឺប្រើពេលត្រឹម ៣៦៥ ថ្ងៃគត់ប៉ុណ្ណោះ ។ ដូចនេះឆ្នាំបង្គ្រប់ គឺជាការបន្ថែមដែលធ្វើឲ្យពេលវេលា ម៉ោង និងប្រតិទិនសព្វថ្ងៃ ស្របទៅជាមួយថេរវេលាគន្លងផែនដី និងរដូវកាលរបស់វា ។
ហេតុអ្វីថ្ងៃបន្ថែម ចំខែកុម្ភៈ?
រាល់ខែដទៃទៀតនៅក្នុងប្រតិទិនអធិរាជរ៉ូម៉ាំង Julius Caesar មាន ៣០ ឬ ៣១ ថ្ងៃ ប៉ុន្តែចំពោះខែកុម្ភៈគឺមិនមាននោះទេ ដោយសារតែការកាត់ចោលដោយអធិរាជរ៉ូម៉ាំង Caesar Augustus ។

ក្នុងសម័យអធិរាជ Julius Caesar ខែកុម្ភៈមាន ៣០ ថ្ងៃ និងមានខែមួយយកព្រះនាមតាមទ្រង់គឺ July ជាខែកក្កដា មាន ៣១ ថ្ងៃ ចំណែក August ខែសីហា មានតែ ២៩ ថ្ងៃ ។
ប៉ុន្តែនៅពេល Caesar Augustus ក្លាយជាអធិរាជ ទ្រង់បានបន្ថែម ២ ថ្ងៃក្នុងខែរបស់ទ្រង់ ធ្វើឲ្យខែសីហា និងខែ កក្កដាមានចំនួន ៣១ ថ្ងៃស្មើគ្នា ហើយដោយសារតែការដកចុះថែមឡើង និងជម្លោះបន្ថែមថ្ងៃក្នុងខែរបស់អធិរាជទាំងពីរអង្គនេះហើយទើបធ្វើឲ្យខែកុម្ភៈបាត់បង់ថ្ងៃទៅវិញ ។
ឆ្នាំបង្គ្រប់ គឺមិនមានរៀងរាល់ ៤ ឆ្នាំម្ដងរហូតទេ បើផ្អែកតាមបច្ចេកទេស
ឆ្នាំ ២០០០ គឺជាឆ្នាំបង្គ្រប់ ចំណែកឯឆ្នាំ ១៧០០ ១៨០០ និង ១៩០០ មិនមែនជាឆ្នាំបង្គ្រប់ទេ ។ ឆ្នាំបង្គ្រប់ ឬ Leap Year ក្នុងន័យបច្ចេកទេស មានជារៀងរាល់ឆ្នាំដែលអាចចែកដាច់នឹងលេខ ៤ លើកលែងតែឆ្នាំណាដែលអាចចែកបានទាំងលេខ ៤ និងលេខ ១០០ និងមិនអាចចែកនឹង ៤០០ ៕

ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


