KPT+
ស្រឡាញ់ស្ទើរលេបក៏ដោយ មនុស្សស្រីមិនគួរលះបង់ ៥ យ៉ាងនេះដើម្បីផ្គាប់ចិត្តគូស្នេហ៍
ត្បិតនិយមន័យស្នេហា ជាការលះបង់ តែពុំមែនបានសេចក្ដីថា ប្រគល់អ្វីគ្រប់យ៉ាងដើម្បីគេឡើយ។ មានរឿងខ្លះគួរផ្ដល់ឲ្យគូស្នេហ៍ ហើយក៏មានរឿងខ្លះត្រូវទុកសម្រាប់ខ្លួននិងអ្នកផ្សេងទៀត។ មិនថាយើងស្រឡាញ់បុរសណាអស់ពីបេះដូងក៏ដោយ ប៉ុន្តែត្រូវទុកចំណែកខ្លះនៅនឹងខ្លួន កុំឲ្យគេ ១០០% ពេក។
១. អត្តសញ្ញាណខ្លួន

ស្រឡាញ់គេប៉ុនមេឃក៏ដោយ កុំចោលយើងដែលជាយើងដើម្បីគេតែម្នាក់។ គ្រប់គ្នាមានអ្វីមួយដែលសម្គាល់ពីខ្លួនឯងរួមមាន បុគ្គលិកលក្ខណៈ និងក្តីសុបិន្តជាដើម។ នារីខ្លះស្រឡាញ់ការងារសង្គម តែក៏ត្រូវបង្ខំចិត្តតាមចិត្តគេទៅធ្វើគណនេយ្យករ។ នារីខ្លះចូលចិត្តរាប់អានមិត្ត តែត្រូវបង្ខំខ្លួនកុំឲ្យដើរច្រើន តាមការចង់បានរបស់គេ។ បែបនេះយើងសប្បាយចិត្ត? ស្រឡាញ់គ្នារមែងលះបង់ដើម្បីគ្នា ពុំមែនធ្វើបាបខ្លួនឯងសម្រាប់គ្នាឡើយ។
២. គ្រួសារ

ការកាត់ផ្តាច់គ្រួសារដើម្បីបំពេញចិត្តគូស្នេហ៍ ជាទង្វើរនៃការបំផ្លាញទំនាក់ទំនងរវាងខ្លួននិងសាច់ឈាមឯង។ កម្រមានមនុស្សណាក្រៅពីគ្រួសារ ស្រឡាញ់យើងស្មើឪពុកម្ដាយបងប្អូនណាស់។ គេអាចធុញទ្រាន់ គេអាចបោះបង់យើង តែគ្រួសារនឹងមិនទុកយើងចោលជាដាច់ខាត។ ដូច្នេះ កុំព្រោះគេ ហើយទុកអ្នកផ្ទះចោល។
៣. មិត្តភាព

ដរាបណាមិត្តភាពរបស់នៅតែល្អនឹងគ្នា ហើយពួកគេបន្ថែមអ្វីដែលជាភាពវិជ្ជមានដល់យើង ហេតុអីត្រូវកាត់ពួកគេចេញពីចំណែកនៃជីវិត ដោយប្រគល់ពេលស្ទើរទាំងអស់នៅតែជាមួយគូស្នេហ៍? ធ្លាប់ជួបទេ? អ្នកខ្លះមានស្នេហា ភ្លេចមិត្តភក្ដិ។ កុំយកតម្រាប់តាមចរិតបែបនេះ ក្រែងស្នេហាមិនសមបំណងហើយ មិត្តភាពក៏បាត់បង់ទៀត។
៤. តម្លៃសីលធម៌

ស្ត្រីខ្មែរខុសពីបរទេស ព្រោះវប្បធម៌យើងឲ្យតម្លៃមនុស្សស្រីលើភាពបរិសុទ្ធ។ ត្បិតតែការប្រកាន់ប្រពៃណីជារឿងហួសសម័យបន្តិចសម្រាប់មនុស្សសម័យថ្មី តែវានៅតែជាប្រធានបទមួយដែលបុរសៗចង់បានពីនារី រីឯចាស់ទុំក៏ផ្ដល់តម្លៃខ្លាំងដែរ។
ប្រគល់ក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងបោះចោលចរិតមិនល្អដើម្បីសង្សារ ដាច់ខាតខ្លួនប្រាណមិនមែនជាវត្ថុដែលត្រូវលះបង់ បើមិនចង់មានវិប្បដិសារី។
៥. ក្ដីសុខខ្លួនឯង

ស្រឡាញ់គេជាងខ្លួនឯង ទើបមនុស្សស្រីព្រមទ្រាំ ដើម្បីសេចក្ដីសុខបុរសជាសង្សារ។ សាកត្រឡប់មកគិតបន្តិច! តើគេពិតជាទទួលបានក្ដីសុខ? ហើយយើងពិតជាសប្បាយចិត្ត? ឬមួយជាសម្ពាធសម្រាប់យើង? បើជ្រុលជាមិនមានប្រយោជន៍ទាំងសងខាង ស្រីៗយើងត្រឡប់មកស្រឡាញ់ខ្លួនឯងច្រើនជាងគេវិញ កុំត្រាំត្រែងវេទនាចិត្ត ឯគេក៏មិនពេញចិត្ត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ ស្វាមីដែលធ្វើឱ្យភរិយាក្លាយជាមនុស្សស្រីមានសំណាងដោយមិនចាំបាច់មានលុយកាក់ច្រើន
ចុចអាន៖ រឿង ៣ យ៉ាងនេះមនុស្សប្រុសមិនចូលចិត្តពីនារីដែលខ្លួនស្រឡាញ់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


