KPT+
ម្តាយ Elon Musk ទម្លាយអាថ៌កំបាំងថែសម្រស់ ៣ យ៉ាង ទោះមានវ័យកៀក ៨០ ឆ្នាំ
Maye Musk មិនត្រឹមតែល្បីល្បាញដោយសារធ្វើជាម្តាយរបស់ Elon Musk ប៉ុណ្ណោះទេ។ តែគាត់ក៏ជាអ្នកជំនាញអាហារូបត្ថម្ភដ៏ជោគជ័យក្នុងវិស័យនេះផងដែរ។ ទោះបីជាគាត់មានអាយុជិត ៨០ ឆ្នាំក៏ដោយ ក៏នៅតែធ្វើជាតារាបង្ហាញម៉ូដដែលមានអាជីពជាង ៥ ទសវត្សរ៍មកហើយ។ អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះគឺ សម្រស់នៃមន្តស្នេហ៍ប្លែកពីគេ ។

នៅក្នុងឆ្នាំ ២០១៧ ក្នុងវ័យ ៦៩ ឆ្នាំ គាត់បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាអ្នកនាំពាក្យចាស់បំផុតរបស់ម៉ាកគ្រឿងសំអាង CoverGirl។ បើទោះបីជាពេលនេះមានអាយុ ៧៦ ឆ្នាំក៏គាត់នៅតែមានរូបរាងស្រស់ស្អាត និងរាងស្វែលដដែល។ នោះហើយដែលធ្វើឲ្យមហាជនសរសើរពីសម្រស់ និងភាពទាក់ទាញផ្ទាល់ខ្លួន គាត់គឺជាគំរូដ៏ល្អឥតខ្ចោះនៃការរួមបញ្ចូលគ្នានូវភាពស្រស់ស្អាត និងសុខភាពល្អគ្រប់វ័យ។
អាថ៌កំបាំងនៃការប្រឆាំងភាពចាស់របស់គាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងរបបអាហារ ដោយតារាម៉ូដែលចំណាស់រូបនេះបាននិយាយថា «ខ្ញុំមិនផ្តោតលើការធ្វើឲ្យខ្លួនឯងមើលទៅស្រស់ស្អាតនោះទេ។ ប៉ុន្តែផ្តោតលើការញ៉ាំអាហារដែលមានសុខភាពល្អ ដើម្បីមានស្បែកស្អាត មានទំនុកចិត្ត មានថាមពល និងអាចស្លៀកសម្លៀកបំពាក់ដែលសមនឹងខ្លួន»។
១ កុំតមអាហារដើម្បីបញ្ចុះទម្ងន់
May Musk មិនគាំទ្រការតមអាហារ ឬរំលងអាហារដើម្បីសម្រកទម្ងន់នោះទេ ព្រោះវាធ្វើឲ្យរាងកាយខ្វះថាមពល។ គាត់បានណែនាំឲ្យញ៉ាំបានទៀងទាត់ និងរៀបចំផែនការអាហាររបស់អ្នកជាមុន។ ចៀសវាងអាហារសម្រន់ នេះជាទម្លាប់ដែលគាត់រក្សាអស់រយៈពេលជាង ៤៥ ឆ្នាំ ដើម្បីគ្រប់គ្រងទម្ងន់របស់នាងឲ្យប្រសិទ្ធភាព។
សម្រាប់អាហារពេលព្រឹក ជាធម្មតាគាត់ញ៉ាំនំបុ័ងស្រូវសាលីទាំងមូលជាមួយស៊ុត ប៉េងប៉ោះ និងផ្សិត អាហារពេលព្រឹកជួយឲ្យគាត់ឃ្លាន និងចៀសវាងអាហារសម្រន់មុនម៉ោង ១០ ព្រឹក សម្រាប់អាហារថ្ងៃត្រង់ គាត់ញ៉ាំសាឡាត់ពណ៌បៃតងជាមួយបន្លែ និងអាហារពេលល្ងាចនៅខាងក្រៅ នាងជ្រើសរើសសាច់អាំង ឬត្រី។ ជារឿយៗចៀសវាងបង្អែម ចូលចិត្តបែងចែកអាហារទៅជាអាហារតូចៗ ហើយយកហូពនៅថ្ងៃបន្ទាប់។
Maye Musk ណែនាំឲ្យញ៉ាំតិចសម្រាប់អាហារពេលល្ងាចតិចតួចបំផុត ដើម្បីឲ្យយើងមានអារម្មណ៍ថាឃ្លាន ហើយចង់ញ៉ាំអាហារពេលព្រឹក ដែលជាអាហារសំខាន់បំផុតប្រចាំថ្ងៃ។
២ របបអាហារបួសដែលអាចបត់បែនបាន
នៅក្នុងបទសម្ភាសន៍ផ្សេងៗ Maye Musk បានបង្ហាញថា អាថ៌កំបាំងរបស់នាងចំពោះការប្រឆាំងភាពចាស់គឺមកពីរបបអាហារ Flexitarian (នៅតែញ៉ាំសាច់តិចតួច)។ Maye Musk បាននិយាយថា «អាថ៌កំបាំងរបស់ខ្ញុំក្នុងការថែរក្សាសម្រស់តាមអាយុគឺការញ៉ាំអាហារដោយចិត្ត។ ខ្ញុំធ្វើតាមរបបអាហារ Flexitarian ច្បាប់ជាមូលដ្ឋានរបស់ខ្ញុំសម្រាប់ជីវិតរស់នៅឱ្យបានពេញលេញគឺរក្សាសុខភាពឲ្យបានល្អដោយការទទួលទានរបបអាហារមានតុល្យភាព។ រៀនជានិច្ច ហើយសម្លឹងមើលទៅពិភពលោកដោយវិជ្ជមាន»។
ការញ៉ាំ Flexitarian ផ្តោតលើបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ ពេលខ្លះដោយការបរិភោគសាច់ មាន់ ឬត្រី វាធ្វើឲ្យមានភាពបត់បែន និងងាយស្រួលជាងការទៅបួសពេញពេក។ ដោយការទទួលទានបន្លែ និងផ្លែឈើជាទៀងទាត់ ដែលសម្បូរទៅដោយវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម Maye Musk អាចរក្សារាងស្លីម និងស្បែកភ្លឺថ្លា។
អាហារនេះមិនត្រឹមតែជួយពន្យាភាពចាស់ប៉ុណ្ណោះទេ។ ប៉ុន្តែក៏ការពារប្រឆាំងនឹងជំងឺបេះដូងផងដែរ។ គ្រប់គ្រងជំងឺទឹកនោមផ្អែម បញ្ចុះទម្ងន់ និងកាត់បន្ថយហានិភ័យមហារីក។ នាងក៏បានកាត់បន្ថយការទទួលទានស្ករ និងបង្អែមផងដែរ។ ជ្រើសរើសអាហារដែលកែច្នៃតិច។ និងផ្សំអាហារសត្វតាមតម្រូវការ។
៣ ចូលចិត្តញ៉ាំផ្លែឈើ
Maye Musk ចូលចិត្តញ៉ាំផ្លែឈើស្រស់ៗដូចជា ផ្លែប៉ោម និងទំពាំងបាយជូ ព្រោះគាត់ចាត់ទុកវាជាស្ករគ្រាប់ធម្មជាតិ។ វាជួយឲ្យអ្នកស្កប់ចិត្តនឹងភាពផ្អែមដោយមិនបាច់បារម្ភពីទម្ងន់។ ទោះបីជាគាត់ចូលចិត្តផ្លែឈើក៏ដោយ ប៉ុន្តែគាត់មិនចូលចិត្តផឹកទឹកផ្លែឈើទេ ដោយសារតែខ្វះជាតិសរសៃអាហារ។ អ្នកជំនាញនិយាយថា ទឹកផ្លែឈើមានជាតិស្ករខ្ពស់ និងមានជាតិសរសៃតិចជាងផ្លែឈើទាំងមូល ដូច្នេះវាមិនចំណាយពេលយូរដើម្បីមានអារម្មណ៍ថាពេញ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាម៉ូដែលចាស់ជាងគេលើលោក Daphne ប្រាប់ អាថ៌កំបាំងធ្វើឲ្យសម្រស់ក្មេង និងឆ្អឹងរឹងមាំ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


