ជីវិតកម្សាន្ដ
តារាម៉ូដែលចាស់ជាងគេលើលោក Daphne ប្រាប់ អាថ៌កំបាំងធ្វើឲ្យសម្រស់ក្មេង និងឆ្អឹងរឹងមាំ
ក្នុងឆ្នាំ ២០១៤ Daphne Selfe ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness ថា ជាតារាម៉ូដែលចាស់ជាងគេលើពិភពលោក ។ គាត់មិនចូលនិវត្តន៍ដូចមនុស្សចាស់ផ្សេងទេ ហើយតែនៅតែស្រលាញ់ការងារ ដោយអាចរកប្រាក់បាន ១,០០០ ដុល្លារ/ថ្ងៃ ពីកិច្ចសន្យាផ្សាយពាណិជ្ជកម្ម ទោះបីជាគាត់មានអាយុលើសពី ៩៦ ឆ្នាំក៏ដោយ។
កើតនៅឆ្នាំ ១០២៨ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស គាត់បានចាប់ចិត្តលើអាជីពបង្ហាញម៉ូដនៅអាយុ ២១ ឆ្នាំ។លោកយាយបាននិយាយថា «ខ្ញុំចាំថាខ្ញុំកំពុងធ្វើការនៅហាងមួយក្នុងទីក្រុង Reading ភាគខាងលិចទីក្រុងឡុងដ៍ ពេលនោះមានកម្មវិធីបង្ហាញម៉ូដ ហើយរង្វាន់សម្រាប់អ្នកឈ្នះគឺនៅលើក្របទស្សនាវដ្តី Reading & Berkshire ហើយខ្ញុំបានឈ្នះ» ។
ក្រោយមកគាត់បានចាប់ផ្តើមវគ្គសិក្សារយៈពេល ៣ ខែដើម្បីក្លាយជាតារាម៉ូដែល។ នៅពេលនោះ ម្តាយរបស់គាត់គឺជាមនុស្សដែលមានការគាំទ្រច្រើនជាងគេ ព្រោះគិតថានេះជារឿងល្អសម្រាប់កូនស្រីរបស់ខ្លួនក្នុងការបន្តចំណង់ចំណូលចិត្តទៅមុខបន្ថែមទៀត។

បន្ទាប់មក គាត់ចាប់ផ្តើមបង្កើតអាជីពផ្ទាល់ខ្លួន ហើយមានឱកាសធ្វើការជាមួយម៉ាកល្បីៗជាច្រើនដូចជា Olay, Eyeko, Dolce&Gabbana ហើយបានបង្ហាញខ្លួនជាច្រើនដងនៅលើក្របទស្សនាវដ្តី Vogue ដ៏ល្បីល្បាញក្នុងរយៈពេល ៧០ឆ្នាំមកហើយ។
ត្រូវបានគេស្គាល់ថាជាតារាម៉ូដែលជើងចាស់នៅក្នុងឧស្សាហកម្មម៉ូដអន្តរជាតិ លោកយាយ Selfe គឺជាភស្តុតាងនៃការរស់នៅដែលថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ ការរក្សាទម្លាប់ល្អ នឹងជួយអ្នករក្សាសម្រស់មិនថាពេលណាក៏ដោយ។
ដោយធ្វើការចែករំលែកនៅក្នុង The Telegraph ស្ត្រីចំណាស់ម្នាក់នេះបានបង្ហាញអាថ៌កំបាំងនៅពីក្រោយរូបរាងវ័យក្មេងនិងភ្លឺថ្លារបស់គាត់ប្រាប់ទៅកាន់អ្នកគាំទ្រ។ ក្រៅពីទម្លាប់ដូចជាឧស្សាហ៍ហាត់យូហ្គាជារៀងរាល់ព្រឹក គាត់តែងទេនិយាយថាទេ ចំពោះថ្នាំជក់ កំណត់អាហារកែច្នៃ និងផឹកទឹកឲ្យបានច្រើន។
តារាម៉ូដែល Selfe បាននិយាយបន្ថែមទៀតថា នាងក៏យកចិត្តទុកដាក់ជាពិសេសក្នុងការញ៉ាំប្រូខូលី ដែលជាអាហារកំពូលទាំង ១០ របស់ពិភពលោក ដែលទទួលស្គាល់ដោយសាកលវិទ្យាល័យហាវ៉ាដផងដែរ។
មិនត្រឹមប៉ុណ្ណឹងទេ ផ្កាខាត់ណាខៀវមានសារធាតុចិញ្ចឹមរាប់មិនអស់ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលគាំទ្រទិដ្ឋភាពជាច្រើននៃសុខភាពមនុស្ស។ ជាពិសេសវាជួយប្រឆាំងមហារីក មិនថាក្រពេញប្រូស្តាត មហារីកសុដន់ មហារីកពោះវៀនធំ មហារីកមាត់ និងមហារីកប្លោកនោម។ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម, គាំទ្រការរំលាយអាហារ, ប្រឆាំងភាពចាសនិង លើកកម្ពស់សុខភាពឆ្អឹងឲ្យរឹងមាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា ចិន ៥ រូប ប្រាប់អាថ៌កំបាំងរាងស្លីមមិនប្រែទៅណា ក្នុងវ័យក្រោម៤០ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


