KPT+
៧ យ៉ាងដែលមនុស្សភ្លឺស្វាងតែងប្រាប់ខ្លួនឯងពេលជីវិតជួបបញ្ហា
ជីវិតក្នុងកុន ល្ខោនគង់តែនៅរងទឹកភ្នែក ចុះទម្រាំជីវិតពិត?
ស្ថានភាពមួយដែលមើលទៅហាក់តឹងតែង ជារឿងដែលតែងកើតឡើងក្នុងជីវិតយើងគ្រប់គ្នា តែក៏មិនមែនឲ្យតែជួបបញ្ហា ត្រូវរត់ចោលជួរនោះទេ។ យើងគ្រប់គ្នាត្រូវតែប្រឈមមុខជាមួយការលំបាកស្រាប់ហើយ ទោះបីចង់មិនចង់ក៏ដោយ ព្រោះមិនស្គាល់លំបាករកស្រណុកអ្វីឃើញ?
នេះជាអ្វីដែលគ្នាយើងគួរនិយាយប្រាប់ខ្លួនឯង ពេលជីវិតជួបរឿងលំបាក៖
១. គ្រប់គ្នាមានភាពរឹងមាំ

បញ្ហាប្រឈមមានតែជួយយើងឲ្យកាន់តែរីកចម្រើន និងកំណែខ្លួនយើងប្រសើរជាងមុន។ យើងអាចមើលឃើញពីចំណុចខ្លាំងរបស់ខ្លួនឯងដែលលាក់ទុក ហើយក្លាយជាមនុស្សរឹងមាំម្នាក់ដែលអាចប្រឈមនឹងឧបសគ្គទាំងនោះ។
២. អ្វីៗនឹងផ្លាស់ប្តូរ
អ្វីៗមិននៅដដែលទេ។ រាល់ថ្ងៃគឺជាថ្ងៃថ្មី ហេតុអ្វីវាគួរតែដូចគ្នានឹងថ្ងៃមុន? រាល់ថ្ងៃថ្មីនាំមកនូវភាពច្នៃប្រឌិតថ្មី កុំចំណាយពេលដូចថ្ងៃមុន ហើយត្អូញត្អែរថាជីវិតនេះលំបាកណាស់។ ចេញទៅក្រៅ ហើយប្រឈមនឹងឧបសគ្គទាំងនោះដោយភាពក្លាហាន។

៣. យើងអាចយកឈ្នះពេលវេលាដ៏លំបាក
ពេលវេលាដ៏លំបាក មិនមានជារៀងរហូតទេ។ បន្ទាប់ពីភ្លៀងធ្លាក់មក ឥន្ទធនូនឹងបង្ហាញខ្លួនជាក់ជាមិនខាន។ យើងគ្រប់គ្នាបានរួចរស់ជីវិតពីទឹកភ្លៀង ដូច្នេះយើងក៏អាចរួចផុតពីព្យុះនេះដែរ។ ចូរក្រោកឡើង ហើយជឿលើកម្លាំងរបស់ខ្លួនឯង។
៤. ប្រឈមនឹងឧបសគ្គ
មនុស្សគ្រប់គ្នាប្រឈមមុខជាមួយបញ្ហា រួមទាំងភាពតានតឹងនៅក្នុងជីវិត តែនៅតែមានមនុស្សមួយចំនួនហាក់ដូចជាសប្បាយរីករាយនិងពេញចិត្ត ខណៈពេលដែលអ្នកផ្សេងទៀតតែងតែព្រួយបារម្ភនិងត្អូញត្អែរ។ ទាំងអស់នេះគឺអាស្រ័យលើយើង តើយើងព្រមប្រឈមមុខនឹងគ្រាលំបាកនេះដែរទេ។

ការមិនប្រឈមមុខនឹងបញ្ហាមិនមែនជាជម្រើសទេ ត្រូវក្លាហានក្រោកឈរហើយប្រឈមមុខជាមួយអាកប្បកិរិយាវិជ្ជមានឬអវិជ្ជមាន។ រឿងទាំងនេះគឺស្រេចតែយើងទេគ្មានអ្នកណាជួយបានឡើយ។
៥. ជីវិតងាយស្រួលគឺជារឿងធុញទ្រាន់
ជីវិតដែលគ្មានបញ្ហាប្រឈម គឺគ្មានថ្ងៃបានដឹងពីសារៈសំខាន់នៃពន្លឺទេ ប្រសិនបើយើងមិនធ្លាប់ឃើញភាពងងឹត ជីវិតនឹងស្រអាប់ហើយធុញទ្រាន់។ ប៉ុន្តែប្រសិនបើយើងជួបបញ្ហាហើយចេះដើរទៅមុខដោះស្រាយ នោះ យើងនឹងមានអារម្មណ៍ថា នេះប្រៀបដូចជាអំណោយដ៏អស្ចារ្យបំផុតដែលបានផ្ដល់ឲ្យជីវិតយើង។

៦. ប្រតិកម្មដោយប្រុងប្រយ័ត្ន
នៅពេលវេលាដ៏លំបាកបានមកដល់ យើងមិនចាំបាច់មានប្រតិកម្មចំពោះរឿងនោះពេកទេ ព្រោះនេះគឺជាពេលវេលាដ៏អាក្រក់បំផុតក្នុងជីវិតយើងទៅហើយ។ អ្វីគួរចងចាំ គឺរក្សាអាកប្បកិរិយាវិជ្ជមាននោះ យើងនឹងឆាប់រួចផុតពីឧបសគ្គនីមួយៗជាក់ជាមិនខាន។ ត្រូវជឿថា មានអ្វីមួយកើតឡើង ប្រាកដជាមានហេតុផលនៅក្នុងនោះ។
៧. មានមោទកភាពចំពោះខ្លួនឯង

មានមោទកភាពចំពោះខ្លួនឯង ជាកម្លាំងមួយដែលអាចយកឈ្នះឧបសគ្គបាន។ កុំគិតថាខ្លួនឯងគ្មានតម្លៃ ចូរមានមោទកភាពចំពោះខ្លួនយើង ហើយគិតជានិច្ចថា យើងជានរណា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ Bornrealist
ចុចអាន៖ ជីវិតមនុស្សរស់បានតែម្តង ប៉ុន្តែប្រសិនបើធ្វើត្រូវ ម្តងប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ
ចុចអាន៖ កុំខ្លាចការឈឺចាប់ រៀនពីជីវិត ដើម្បីទទួលយកនូវបទពិសោធន៍រឹងមាំ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


