Connect with us

KPT+

ទម្លាប់​វិជ្ជមាន ៦ យ៉ាង​ដែល​អាច​ជំរុញ​ភាព​ជោគជ័យ​សម្រាប់​សហគ្រិន

បានផុស

នៅ

ក្នុង​នាម​ជា​សហគ្រិន​ម្នាក់​ដែល​មាន​ការងារ​ច្រើន​ តែង​ជួប​ប្រទះ​នូវ​អារម្មណ៍​ច្របូកច្របល់​ជាមួយ​ការងារ​ ​គ្មាន​ទី​បញ្ចប់ ​ឬ​អារម្មណ៍​ទូទៅ​ដែល​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​រឿង​គ្រប់យ៉ាង​ដែល​យើង​ចង់​ធ្វើ។

ខាងក្រោម​នេះ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សហគ្រិន​វ័យក្មេង​ ដែល​បាន​ចែក​រំលែក​ទម្លាប់​វិជ្ជមាន​ដែល​ពួកគេ​បាន​រក​ឃើញ​ថា​ បាន​នាំ​ពួកគេ​ទៅ​រក​ភាព​ជោគជ័យ ៖

១. បង្កើត​បញ្ជី​ភារកិច្ច​ដំបូង​នៅ​ពេល​ព្រឹក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់​ព្រឹក​មុន​ពេល​ថ្ងៃ​ចាប់ផ្ដើម​និង​មុន​ពេល​ភារកិច្ច​បញ្ចប់​ ពួកគេ​ចូលចិត្ត​ពិនិត្យ​មើល​ដោយ​សង្ខេប​នូវ​កិច្ចការ​ដែល​នឹង​មក​ដល់​សម្រាប់​ថ្ងៃ​ស្អែក។ ហើយ​បន្ទាប់​មក​ ផ្ដល់​អាទិភាព​ដល់​ការងារ​បន្ទាប់ ​ដែល​យោង​ទៅ​តាម​សារៈសំខាន់​នៃ​ការងារ​ទាំង​នោះ។

. ចែក​រំលែក​បញ្ហា​ពិបាក​ៗ​ដែល​​កំពុង​ឆ្លងកាត់

នៅ​ពេល​ដែល​យើង​កំពុង​ប្រយុទ្ធ​ជាមួយ​បញ្ហា​ធំ​ ចូរ​និយាយ​ពី​វា​ជាមួយ​អ្នក​ដែល​នឹង​ស្ដាប់​យើង។ ធ្វើការ​តាម​រយៈ​បញ្ហា​ជាមួយ​មនុស្ស​ផ្សេង​គ្នា​ ដែល​អាច​ផ្ដល់​នូវ​គំនិត​ខុសគ្នា​មកកាន់​យើង​បាន។

៣. អនុវត្ត​តម្លាភាព​ក្នុង​ក្រុម

ភាព​ស្មោះត្រង់​គឺ​ជា​គោលនយោបាយ​ល្អ​បំផុត​ក្នុង​ក្រុម។ បើកចំហ​និង​តម្លាភាព ១០០% គ្រប់ពេលវេលា ​គឺ​ជា​ពន្លឺ​ដឹកនាំ​យើង​ជា​រៀង​រហូត​ទៅ។ វា​ជួយ​យើង​ក្នុង​ការ​លុប​បំបាត់​ជម្លោះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​កសាង​ទំនាក់ទំនង​អាជីវកម្ម​ដែល​មាន​សុខភាព​ល្អ​ ដោយ​ផ្អែក​លើ​ការ​ទុកចិត្ត​ និង​បញ្ជា​ម៉ាក​សាជីវកម្ម​ដែល​គួរ​ឱ្យ​គោរព។

. ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ

ធ្វើ​លំហាត់​ប្រាណ​តាម​កាលវិភាគ​ទៀងទាត់​ ជួយ​យើង​ជម្រះ​នូវ​គំនិត​មិនល្អ ហើយ​អាច​ផ្ដោត​លើ​រឿង​ដែល​ធំ​បំផុត​ដើម្បី​ទទួល​បាន​ជោគជ័យ​ទាំង​នៅ​កន្លែង​ធ្វើការ​ និង​ក្នុង​ជីវិត។

ការ​បញ្ចេញ​អ័រម៉ូន endorphins គឺ​ជា​គន្លឹះ​សម្រាប់​ទ្រទ្រង់​ភាព​រីករាយ​ ​ផ្ដោត​អារម្មណ៍​ថាមពល​និង​អារម្មណ៍​វិជ្ជមាន​ទូទៅ។

. បរិភោគ​អាហារ​ជំនួយ​សុខភាព

ក្នុង​នាម​ជា​អ្នក​ជំនួញ​ម្នាក់​ត្រូវ​តែ​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ​ ជួយ​ជំនួយ​ដល់​ខួរក្បាល​និង​ការ​គិត​របស់​យើង។ កុំ​ទទួល​ទាន​អាហារ​កែច្នៃ​ដែល​មាន​ស្ករ​ច្រើន​ ទោះ​រវល់​ខ្លាំង​យ៉ាងណា​ក៏ដោយ ក៏​ត្រូវ​ឆ្លៀត​ធ្វើ​អាហារ​ខ្លួនឯង​ខ្លះ។

៦. តាមដាន

នេះ​មិន​មែន​មានន័យថា​ឲ្យ​យើង​តាមដាន​រឿង​មិន​បាន​ការ​ឡើយ។ ប៉ុន្តែ​ក្នុង​នាម​ជា​សហគ្រិន​ម្នាក់​ យើង​ត្រូវ​តែ​ពូកែ​សង្កេត​តាមដាន​ រាល់​រឿង​ដែល​ជួបប្រទះ​សំខាន់ៗ​ក្នុង​ជីវិត​នៃ​អាជីព។

ជា​ពិសេស​បើ​យើង​កំពុង​ធ្វើការ​ជាមួយ​វិនិយោគិន​ថ្មី ​ផ្ដល់​ការ​ត្រួតពិនិត្យ ​ការ​អនុវត្ត​ ឬ​ជួយ​ដោះស្រាយ​ជម្លោះ​ផ្ទៃ​ក្នុង​ជាដើម។

រឿង​នេះ​នាំ​ឱ្យ​យើង​ឲ្យ​ទទួល​ជោគជ័យ ​ព្រោះ​យើង​អាច​ដោះស្រាយ​បញ្ហា​មុន​ពេល​កើត​ឡើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រៀន​ដោះស្រាយ​ជាមួយ​ជំពូក​មនុស្ស​ដែល «​​ពិបាក​និយាយ​ស្ដាប់​គ្នា​បាន»

ចុចអាន៖ទាញ​យក​ឥទ្ធិពល​ល្អៗ​ វិជ្ជមាន​ប្រចាំ​ថ្ងៃ​ដោយ​វិធី​ទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម