Connect with us

KPT+

Influencer ល្បីៗ និយាយការពារ កម្ពុជា ថា ជាប្រទេសមានប្រជាជនល្អ និង រួសរាយរាក់ទាក់

បានផុស

នៅ

បើទោះបីជាប្រទេសកកម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃយ៉ាងណាក្ដី ប៉ុន្តែក្នុងនោះផងដែរ ក៏នៅតែមានបុគ្គលល្បីល្បាញ ឬក៏ Influencers បរទេសជាច្រើន បានចេញមុខមកនិយាយការពារកម្ពុជា ថា ជាប្រទេសមានប្រជាជនល្អ រួសរាយរាក់ទាក់ និងតែងតែផ្ដលភាពកក់ក្ដៅដល់ពួកគេ។

បុគ្គលទាំងនេះ សុទ្ធតែនិយាយដូចៗគ្នាថា កម្ពុជាមានមនុស្សទឹកចិត្តល្អ ហើយអាចជាកន្លែងដែលត្រឹមតែការទប់ដាក់មាតិកា តែអាចបញ្ចាក់បានថា កម្ពុជាតូចមែនពិតតែបេះដូងធមជាធ្លុងមួយនៃភាពសាមគ្គី។ ពួកគេមិនត្រឹមតែសរសើរពីអធ្រាណគន្លងទេសចរ ប៉ុន្តែផងដែរ ព្រមទាំងផ្តល់ឱកាសដល់អ្នកទស្សនាបរទេសឲ្យស្គាល់ចិត្តសន្ដិភាព និងភាពរួសរាយរបស់ពលរដ្ឋកម្ពុជា។

ជាក់ស្ដែង ក្រុមបុគ្គលល្បីៗរាបតាំង Influencer ដែលមានអ្នកតាមដានរាប់លាននាក់នៅគណនីរៀងៗខ្លួនបានបង្ហាញទស្សនៈផ្ទាល់ខ្លួន បន្ទាប់ពីពួកគេបានធ្វើដំណើរមកទស្សនាប្រទេសកម្ពុជានាពេលកន្លងមក។

ទី១ លោក Teddy Grey On Stuff

លោក Teddy Grey On Stuff ដែលជាអ្នកបង្កើតមាតិកាបែបឌីជីថល មានអ្នកតាមដាននៅលើយូធូប ៣៤0K និងអ្នកទស្សនា ១០០ លាននៅលើវេទិកាបាននិយាយថា​ «អំឡុងពេលដែលខ្ញុំមកលេងប្រទេសកម្ពុជា​ គ្មានប្រជាជនខ្មែរណាម្នាក់ប្រាប់ខ្ញុំថា​ កុំទៅលេងប្រទេសថៃទេ។ តែផ្ទុយមកវិញ​ ពេលដែលខ្ញុំទៅលេងប្រទេសថៃ​ ស្ទេីរតែគ្រប់ប្រជាជនថៃនិយាយថា​ កុំទៅលេងកម្ពុជា​។ ពេលនោះខ្ញុំប្រាប់វិញថា របស់ថ្លៃ​ របស់ថោក​ អ្នកទិញគេចេះមេីលខ្លួនឯងហើយ»។ ជាពិសេសបន្ទាប់ពីបានស្ដាប់បទចម្រៀង «១សីហា» របស់វណ្ណដាចប់ភ្លាម Digital creator រូបនេះថែមទាំងមិននឹកស្មានថា ហេតុអ្វីប្រជាជនកម្ពុជាដ៏ស្លូតត្រង់ បែរជាជួបនូវរឿងយុត្តិធម៌ទៅវិញ? រហូតលោកយកដៃគ្រវាសទឹកភ្នែកដែលហូរស្រក់ចុះមកភ្លាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី២ លោក Myer (YouTuber/Travel Influencer)

នៅក្នុងវីដេអូមួយក្រោមចំណងជើងថា «​ចំណាប់អារម្មណ៍ដំបូងរបស់យើងចំពោះប្រទេសកម្ពុជា» គាត់បានលើកសរសើរថា៖ ប្រជាជនកម្ពុជាមានភាពរាក់ទាក់ និងកក់ក្តៅ ដែលបង្ហាញពីការជួយទស្សនីយភាពដ៏ដិតខ្លួននិងវិជ្ជមាននៅលើដែនដីសុវណ្ណភូមិមួយនេះ។

ទី ៣ Li Chuang (aka Alex) ⁣ – អ្នកមានឥទ្ធិពលលើការធ្វើដំណើររបស់ចិន

លោកបានពិពណ៌នាពេលវេលាខ្លួននៅក្នុងខេត្តសៀមរាបថា ពិតជាដែនដីអស្ចារ្យ និងអាថ៌កំបាំងបំផុត។ គាត់បានសរសើរជាពិសេសនូវភាពស្ងប់ស្ងាត់ និងភាពងាយស្រួលក្នុងនាមគាត់ភ្ញៀវទេសចរមួយរូប។ ជាពិសេស ពាក់ព័ន្ធនឹងសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជាតែម្ដង។ ជាងនេះទៀត គាត់មានឥទ្ធិពលលើអ្នកធ្វើដំណើរជនជាតិចិនវ័យក្មេងជាច្រើន តាមរយៈការចែករំលែកការធ្វើដំណើរដែលមិនធ្លាប់មាន និងការយល់ដឹងអំពីវប្បធម៌ផ្សេងៗគ្នា។

ទី៤ Vanja & Matteo (AroundTheWorld_We) អ្នកធ្វើដំណើរមកពីប្រទេសអ៊ីតាលី

មួយគូនេះបានរុករកប្រទេសកម្ពុជាពីខេត្តសៀមរាបទៅរតនគិរី ខ្លឹមសាររបស់ពួកគេបានទាក់ទាញវប្បធម៌ក្នុងស្រុក និងការបដិសណ្ឋារកិច្ចយ៉ាងស្រស់ស្អាតនៅក្នុងទេសភាពចម្រុះរបស់កម្ពុជា។ ពួកគេក៏បានលើកសរសើរថា កមញបូជាជាប្រទេសតូចតែធម្មជាតិសុទ្ធតែអាថ៌កំបាំងទាំងអស់។

ទី៥ Indigo Traveler (Nick Fisher) – អ្នកផលិតភាពយន្តឯកសារទេសចរណ៍នូវែលសេឡង់

ជាមួយនឹងអ្នកជាវជិត ២ លាននាក់នៅលើយូធូបផ្ទាល់ខ្លួន ការធ្វើដំណើរភាពយន្តរបស់គាត់រួមបញ្ចូលប្រទេសកម្ពុជា ក្នុងចំណោមគោលដៅដ៏លំបាកជាច្រើន។ ភាពយន្តឯកសាររបស់គាត់ ជារឿយៗបង្ហាញពីកម្រិតនៃអន្តរកម្មជាមួយអ្នកស្រុកតាមជនបទ ចាប់យកជីវិតប្រចាំថ្ងៃ ក៏ដូចជាការពិតក្នុងសង្គមកាន់តែស៊ីជម្រៅ។ បន្ទាប់ពីចាកចេញពីប្រទេសខ្មែរលោកក៏បានលើកសរសើរពីប្រជាជនថា មានសីលធម៌ល្អ និងការគោរពចំបោះជនបរទេសជាខ្លាំង៕

Nick Fisher – អ្នកផលិតភាពយន្តឯកសារទេសចរណ៍នូវែលសេឡង់

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​បុគ្គល Reaction ល្បីៗ បង្ហាញអារម្មណ៍ក្ដុកក្ដួល អាណិតពលរដ្ធខ្មែរ ក្រោយស្ដាប់បទ «១សីហា» របស់ វណ្ណដា ចប់ភ្លាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម