ព័ត៌មានជាតិ
ដំណាំកសិឧស្សាហកម្ម ៥ ប្រភេទ ដាំដុះច្រើនបំផុតក្នុងខេត្តព្រះសីហនុ នៅលើផ្ទៃដីរាប់ម៉ឺនហិកតា
ខេត្តព្រះសីហនុ ក្រៅពីជាទីតាំងយុទ្ធសាស្រ្តប្រមូលផ្តុំដោយរោងចក្រសហគ្រាសធំៗបោះមូលដ្ឋានផលិតកម្ម ក៏ជាខេត្តមានសក្តានុពលលើការដាំដុះដំណាំកសិឧស្សាហកម្ម។
ដំណាំកសិឧស្សាហកម្មចំនួន ៥ ប្រភេទ ជាដំណាំយុទ្ធសាស្រ្តដ៏សំខាន់ត្រូវបានដាំដុះនៅលើផ្ទៃដីរាប់ម៉ឺនហិកតាក្នុងខេត្តព្រះសីហនុ។ នេះបើតាម លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។


លោក ឡុង ឌីម៉ង់ បានប្រាប់កម្ពុជាថ្មីថា ដំណាំឧស្សាហកម្មសំខាន់ៗរួមមាន ដូងប្រេងដាំដុះនៅលើផ្ទៃដីទំហំ ១៦ ៥៤៩ ហិកតា និងអាចប្រមូលផលសរុបចំនួន ១៣២ ០៤១ តោន។ កៅស៊ូដាំដុះលើផ្ទៃដីទំហំ ២ ៩៩៦ ហិកតា ដែលមានផ្ទៃដីចៀរជ័រ ១ ៦៤១ ហិកតា។ ស្វាយចន្ទីដាំដុះនៅលើផ្ទៃដី ៥៦៤ ហិកតា ជាមួយផ្ទៃដីប្រមូលផល ៤១២ ហិកតា។ ដូងក្រអូបដាំដុះនៅលើផ្ទៃដីទំហំ ៣៩០ ហិកតា និងផ្ទៃដីប្រមូលផល ៣៨០ហិកតា និងស្វាយដាំដុះនៅលើផ្ទៃដីទំហំ ១ ៥០០ហិកតា និងផ្ទៃដីប្រមូលផល ១ ១៥០ ហិកតា។
ក្រៅពីនេះ ក៏មានដំណាំរួមផ្សំមានបន្លែគ្រប់មុខត្រូវបានអនុវត្តការដាំដុះនៅលើផ្ទៃដីប្រមាណ ៥៨៦ ហិកតា រួមទាំងដំណាំឈើហូបផ្លែដែលត្រូវបានដាំនៅលើផ្ទៃដីសរុប ២ ១៧១ ហិកតា និងផ្ទៃដីអាចប្រមូលផលចំនួន ១ ៧៧៥ ហិកតា៕
បន្តចុចអាន៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ដាំដើមត្នោតមានតម្លៃសេដ្ឋកិច្ចជាងដាំដូងប្រេង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


