ព័ត៌មានជាតិ
នគរបាលព្រំដែន៦នាក់ ត្រូវបានចាប់ខ្លួន ដោយសារនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់
កម្លាំងយោធានៃកងពលលេខ៥១ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ឃាត់ខ្លួនមន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនលេខ៨៩១ សរុបចំនួន៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅចំណុចប៉ុស្តិ៍ការពារព្រំដែនអូរល្ហុង ដែលក្រោមការដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥។
មន្ត្រីនគរបាលដែលត្រូវបានចាប់ខ្លួនទាំងនេះ រួមមានទាំងមេបញ្ជាការរងវរសេនាតូចការពារព្រំដែន៨៩១ ចំនួន២នាក់ គឺលោកវរសេនីយ៍ត្រី សុខ សំអុល និងលោកវរៈសេនីយ៍ត្រី ព្រឹម ដែន ព្រមទាំងមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្ហុង លោកវរៈសេនីយ៍ត្រី ព្រំ ផូរ។ ចំណែកមនុស្សចំនួន៣នាក់ផ្សេងទៀត គឺជាមន្ត្រីនៃវរសេនាតូចការពារព្រំដែន៨៩១ រួមមានឈ្មោះ ព្រឹម ឌុន កាក់ សេងទ្រី និងភុំ ចំរើន។ ខណៈម្នាក់ទៀត ឈ្មោះ ងុិក មិថុនា ជាចុងភៅ គឺមិនជាប់ពាក់ព័ន្ធឡើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៩ ខែតុលានេះ ថា ក្រោយការចាប់ខ្លួន មន្ត្រីនគរបាលទាំង៦នាក់នោះ កំពុងស្ថិតក្រោមសមត្ថកិច្ចរបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ការចាប់ខ្លួនមន្ត្រីនគរបាលព្រំដែនខាងលើ ត្រូវបានគេមើលឃើញថា បានធ្វើឡើងក្រោយមានការស្នើពីសំណាក់ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ដែលសុំឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូលកម្ពុជាក្នុងពេលព្រំដែនបន្តបិទ បើទោះជាករណីនេះមិនបានបញ្ជាក់ថា មានជាប់ពាក់ព័ន្ធនឹងការលួចនាំទំនិញពីថៃក៏ដោយ តែនេះជាករណីដែលមន្ត្រីខិលខូចលួចនាំមនុស្សឆ្លងដែនខុសច្បាប់។

ជាមួយនឹងការស្នើទាំងយប់មិញនេះ សម្ដេចតេជោ ហ៊ុន សែន តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានសង្កត់ធ្ងន់ថា«ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


