Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ យល់ព្រម​ដក​អាវុធ​ធុន​ធ្ងន់​ចេញ​ពី​ព្រំដែន​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ត្រូវ​បាន​ចុះ​ហត្ថលេខា

បានផុស

នៅ

ឧប​នាយករដ្ឋមន្ត្រី​ការបរទេស​លោក ប្រាក់ សុខន បាន​បញ្ជាក់​ថា​កម្ពុជា​និង​ថៃ​បាន​យល់​ព្រម​ក្នុង​ការ​ដក​អាវុធ​ធុន​ធ្ងន់​ចេញពី​ព្រំដែន​ទាំងអស់​ត្រលប់​ចូល​មូលដ្ឋាន​វិញ​ ក្រោយ​ពេល​ដែល​កិច្ច​ព្រមព្រៀង​សន្តិភាព​ត្រូវ​បាន​ចុះ​ហត្ថលេខា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់ទូរទស្សន៍ជាតិកម្ពុជា​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ២០២៥​នេះ លោក ប្រាក់ សុខុន បាន​ឱ្យ​ដឹង​ថា​៖ «សំខាន់​មួយ​គឺ​ថា​ការ​ដក​អាវុធ​ធុនធ្ងន់​ទាំង​ឡាយ​ពី​ព្រំដែន​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​ទ័ព​រៀងៗ​ខ្លួន​វិញ​ដើម្បី​កាត់​បន្ថយ​នូវ​ភាព​តាន​តឹង​តាម​ព្រំដែន​ដែន​នេះ​​»

នេះ​គឺ​ជា​ចំណុច​មួយ​ក្នុង​ចំណោម​​១០ចំណុច​ផ្សេង​ដែល​កម្ពុជា​និង​ថៃ​បាន​ព្រមព្រៀង​ក្នុង​កិច្ច​ប្រជុំ​ចតុភាគី កម្ពុជា ថៃ ម៉ាឡេស៊ី អាមេរិក នៅ​ទី​ក្រុង​គួរឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ម្សិលមិញនេះ​។

លោក​ឧបនាយករដ្ឋមន្ត្រី​ថា​ការ​ចរចា​នោះ​គឺ​តឹងតែង​ដែរ​តែ​ដោយ​សារ​មាន​ឆន្ទៈ​រួម​នោះ​ទើប​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​នូវ​លទ្ធផល​បាន​ដូច្នេះ។ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ឆ្លៀត​ថ្លែង​អំណរគុណ​ដល់​ប្រទេស​អាមេរិក​ចំពោះ​ការ​ចូលរួម​នេះ​ផង​ដែរ​។

តាម​គម្រោង​កម្ពុជា​និង​ថៃនឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​នៅ​ចុង​ខែ​តុលា​នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម