ព័ត៌មានជាតិ
ខេត្តរតនគិរី និងខេត្តក្វាងង៉ាយ ចុះហត្ថលេខារុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមសម្រាប់រដូវប្រាំង
ខេត្តរតនគិរី (កម្ពុជា) និងខេត្តក្វាងង៉ាយ (វៀតណាម) ចុះហត្ថលេខា បន្តការអនុវត្តភារកិច្ចរុករក គាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីនៅក្នុងសម័យសង្រ្គាមនៅក្នុងទឹកដីខេត្តរតនគិរី សម្រាប់រដូវប្រាំងឆ្នាំ២០២៥-២០២៦។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំរវាងគណៈកម្មការជំនាញខេត្តរតនគិរី និងគណៈកម្មការជំនាញខេត្តក្វាងង៉ាយ ស្ដីពីការសម្របសម្រួល ការអនុវត្តភារកិច្ចរុករក គាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីនៅក្នុងសម័យសង្រ្គាមនៅលើទឹកដីខេត្តរតនគិរី និងធ្វើមាតុភូមិនិវត្តន៍ សម្រាប់រដូវប្រាំង ឆ្នាំ២០២៥-២០២៦ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី និងលោកស្រី អ៊ី ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តក្វាងង៉ាយ។

នៅក្នុងឱកាសនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានក្នុងការរៀបចំអនុវត្តតាមខ្លឹមសារកំណត់ហេតុដែលគណៈប្រតិភូទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំ ២០២៤-២០២៥ ទោះបីជាលក្ខខណ្ឌព័ត៌មានពីកន្លែងបញ្ចុះសពកងទ័ពស្ម័គ្រចិត្តកាន់តែពិបាក។ ប៉ុន្តែដោយមានការសហការ និងជួយគាំទ្ររបស់គណៈកម្មការជំនាញខេត្តរតនគិរី នារដូវប្រាំងឆ្នាំ២០២៤-២០២៥ ក្រុមK53 របស់គណៈកម្មការជំនាញខេត្តកន្ទូម ឥឡូវខេត្តក្វាងង៉ាយ បានស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីក្នុងសម័យសង្គ្រាមនៅក្នុងភូមិសាស្រ្ត ខេត្តរតនគិរី ចំនួន១០អដ្ឋិធាតុ។

ដោយឡែកសម្រាប់រដូវប្រាំង ២០២៥-២០២៦នេះ គណៈកម្មការជំនាញខេត្តក្វាងង៉ាយ និងគណៈកម្មការជំនាញខេត្តរតនគិរី ឯកភាពសហការគ្នាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ជំរុញការផ្សព្វផ្សាយឱ្យកាន់តែខ្លាំង ចលនាប្រជាជនបន្តផ្តល់ព័ត៌មានអំពីទីតាំងផ្នូរ លើកកម្ពស់ប្រសិទ្ធភាពការងាររុករក ជីកគាស់ ប្រមូលអដ្ឋិធាតុអោយកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


