Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីន៖ មានករណីផ្ទុះគ្រាប់បែកនៅស្រុកជាំក្សាន្ត បណ្ដាលឱ្យក្មេងម្នាក់ស្លាប់

បានផុស

នៅ

មានករណីផ្ទុះគ្រាប់បែកចង្កោមនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្ដាលឱ្យកុមារម្នាក់បានបាត់បង់ជីវិត ខណៈបុរសជាឪពុក រងរបួសធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអាជ្ញាធរមីន បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ២០២៥ មានករណីផ្ទុះគ្រាប់បែកចង្កោមនៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្តាលឱ្យស្លាប់កុមារាម្នាក់ ឈ្មោះ សឿន សុវណ្ណ អាយុ១០ឆ្នាំ និងរងរបួសធ្ងន់ឪពុកឈ្មោះ សៀន ស៊ុន បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។

អាជ្ញាធរមីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កុំប៉ះពាល់ ដំគប់លេង ឫកែច្នៃផ្សេងៗ ពីព្រោះអាចបណ្តាលឱ្យផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល។ អាជ្ញាធរមីន ក៏ប្រាប់ឱ្យពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទៅកម្ទេចចោល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម