ព័ត៌មានជាតិ
ជង្ហុកលើកំណាត់ផ្លូវ ២៥៤ ប្រវែង ៤០ ម៉ែត្រ បង្កផលលំបាកដល់ពលរដ្ឋធ្វើដំណើរ
ប្រជាពលរដ្ឋ ស្នើសុំអាជ្ញាធរចុះមកពិនិត្យកំណាត់ផ្លូវ ២៥៤ កែងផ្លូវលេខ ៥១ ដែលមានជង្ហុកធំៗ ដក់ទឹក កំពុងបង្កផលលំបាកដល់អ្នកឆ្លងកាត់ និង អ្នករស់នៅ។

ជាក់ស្ដែងកំណាត់ផ្លូវកំពុងរងការខូចខាតនេះនៅតាមបណ្ដោយផ្លូវលេខ ២៥៤ កែងផ្លូវលេខ ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ដានី ជាប្រជាពលរដ្ឋ បានឲ្យដឹងថា ផ្លូវខូចខាតនេះបានបង្កការលំបាកខ្លាំង ពេលឆ្លងកាត់ម្តងៗ ជិះធ្លាក់ជង្ហុកស្ទើរតែដួលទៅហើយ ដោយសារតែជង្ហុកច្រើនគួរសមដែរ គឺមានតូច-ធំ នៅចំណុចនោះ។

លោក ដានី បន្តថា ចំពោះជង្ហុកនេះ រាល់ពេលគាត់ឆ្លងកាត់ទៅធ្វើការម្តងៗ ពិបាកខ្លាំង ព្រោះត្រូវគេចជង្ហុកទឹកដក់នេះផង ខ្លាចពេលជិះធ្លាក់ប្រឡាក់ខោអាវធ្វើការផង។

អ្នកស្រី វណ្ណាក់ ពលរដ្ឋក្បែរទីតាំងខាងលើ បានឲ្យដឹងដែរថា ផ្លូវលេខ ២៥៤ កន្លងមក គ្រាន់តែខូចតិចតួចតែប៉ុណ្ណោះ ប៉ុន្តែយូរៗ ទៅ មានរថយន្តម៉ូតូឆ្លងកាត់ច្រើន ក៏កើតទៅជាជង្ហុកធំៗ ទឹកដក់តែម្តង។ ប្រជាពលរដ្ឋសំណូមពរទៅកាន់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាចុះត្រួតពិនិត្យផ្លូវជង្ហុកខាងលើនេះជួសជុលឡើងវិញផង ព្រោះថា ទោះបីផ្លូវនេះជាផ្លូវតូច ប៉ុន្តែមានអ្នកធ្វើដំណើរឆ្លងកាត់ច្រើន ដើម្បីកាត់បន្ថយផលលំបាក នារដូវធ្លាក់ភ្លៀងនេះ។

ពាក់ព័ន្ធបញ្ហានេះ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការខណ្ឌដូនពេញ បានប្រាប់ឲ្យកម្ពុជាថ្មីដឹងថា កំណាត់ផ្លូវលេខ ២៥៤ ប្រវែង ៤០ ម៉ែត្រ នេះ នឹងជួសជុលនៅក្នុងឆ្នាំ ២០២៦ ដោយសារតែកញ្ចប់ថវិកាការអភិវឌ្ឍឆ្នាំ ២០២៥ ត្រូវបានប្រើប្រាស់អស់ទៅហើយ។ ចំពោះបញ្ហានេះ លោកបានលើកសំណើដាក់ក្នុងគម្រោងអភិវឌ្ឍន៍ភូមិ-ឃុំ-សង្កាត់ ៣ ឆ្នាំរំកិល ឆ្នាំ ២០២៦ រួចរាល់ហើយ ដើម្បីជួសជុលផ្លូវខាងលើនេះជូនប្រជាពលរដ្ឋ។

លោកប្រធានការិយាល័យសាធារណការខណ្ឌដូនពេញ ក៏បានសំណូមពរ និងសូមការយោគយល់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានចំពោះបញ្ហាទាំងអស់នេះផង។ លោក នឹងព្យាយាមជួសជុលរាល់ផ្លូវដែលខូចឡើងវិញជូនប្រជាពលរដ្ឋ ដើម្បីសម្រួលការលំបាកកន្លងមក៕
អត្ថបទ ៖ រដ្ឋា
វីដេអូជង្ហុកលើកំណាត់ផ្លូវ ២៥៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


