ព័ត៌មានជាតិ
រយៈពេល៩ខែ ដើមឆ្នាំ២០២៥ មន្ទីររៀបចំដែនដី ខេត្តប៉ៃលិន ប្រកាសតំបន់វិនិច្ឆ័យ២០ភូមិ និង ប្រមូលទិន្នន័យបាន ២០,៦៤០ក្បាលដី
ប៉ៃលិន ៖ នៅក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន លោក ហុង ពៅ ប្រធានមន្ទីររៀបចំដែនដី ខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រយៈពេល៩ខែ ដើមឆ្នាំ២០២៥ មន្ទីររៀបចំដែនដី ខេត្តប៉ៃលិន បានប្រកាសតំបន់វិនិច្ឆ័យចំនួន ២០ភូមិ និងប្រមូលទិន្នន័យបានចំនួន ២០,៦៤០ក្បាលដី។

ការលើកឡើងនេះស្ថិតក្រោមវត្តមានលោក ទូ សាវុធ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី តំណាងលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដី និងលោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញ ដល់មន្ត្រីជំនាញត្រូវពន្លឿនការចុះបញ្ជីដីធ្លី ឱ្យចប់តាមផែនការ របស់ក្រសួងដែនដីឆ្នាំ២០២៥នេះ ហើយជំរុញឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ក៏ចាំបាច់ចូលរួមសហការសម្របសម្រួល និងប្រជាពលរដ្ឋ ដើម្បីឱ្យការងារស្នូលមួយនេះ សម្រេចបានតាមការកំណត់។ ជាមួយគ្នានេះ អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការពង្រឹងការអនុវត្តច្បាប់ ស្តីពីសំណង់ ទាំងលើការងារសាងសង់ និងការត្រួតពិនិត្យសំណង់ ជាពិសេសការទប់ស្កាត់ឱ្យបាននូវរាល់ការសាងសង់សំណង់ខុសច្បាប់ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាត ដែលកើតមាននៅក្នុងខេត្ត ដោយត្រូវចេញវិធានការឱ្យបានទាន់ពេលវេលា ទប់ស្កាត់បទល្មើសសំណង់គ្រប់ប្រភេទ តាមរយៈការពង្រីកការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់សំណង់ឱ្យបានយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ដើម្បីធានាបង្កើនគុណភាព សុវត្ថិភាព និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជនផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរលោក ទូ សាវុធ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ បានថ្លែងថា មន្ត្រីជំនាញទាំងអស់ ត្រូវបំពេញកាតព្វកិច្ចអនុវត្ត ទៅតាមតួនាទី របស់ខ្លួន ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ឆ្លើយតបការផ្តល់សេវាប្រកបដោយតម្លាភាព និងបរិយាបន្ន។ ចំពោះការស្នើសុំលិខិតអនុញ្ញាតសាងសង់សំណង់ សុទ្ធតែមានការកំណត់ពេលវេលាសម្រាប់ម្ចាស់សំណង់ក្នុងករណីបើសិនម្ចាស់សំណង់ដាក់ពាក្យហើយមិនទាន់មានការឆ្លើយតបយឺតយ៉ាវពីមន្ត្រីជំនាញ នោះវាជាចំណុចខ្វះខាត របស់មន្ត្រីជំនាញដែលពុំបានដឹងគ្រប់ជ្រុងជ្រោយចំពោះឯកសារស្នើសុំ។ លោកអនុរដ្ឋលេខាធិការក្រសួង ក៏សូមឱ្យមន្ត្រី នៅតាមមូលដ្ឋាន ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់ អ្វីដែលអាចដោះស្រាយបាន គឺដោះស្រាយ នៅតាមមូលដ្ឋានរបស់ខ្លួន អ្វីដែលហួសពីដែនកំណត់ របស់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើរបាយការណ៍មកខេត្ត និងក្រសួង។

ជាមួយគ្នានេះ មន្ត្រី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមានឱកាសក្នុងការលើកឡើងនៅចំណុចខ្វះខាតសំណើ និងសំណូមពរនៅក្នុងពិធីសន្និបាតដ៏មានសារសំខាន់នេះផងដែរ។

បើយោងតាមរបាយការណ៍ របស់លោក ហុង ពៅ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីបានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ចំពោះផែនការចុះបញ្ជីតិធ្លីជាលក្ខណៈប្រព័ន្ធក្បាលដីប៉ានស្មានក្នុងខេត្តប៉ៃលិនមានចំនួនៈ ៥៧,៨៤២ ក្បាលដី ដែលអនុវត្តលើក្រុង ស្រុក និងឃុំ/សង្កាត់ចំនួន០៨ ស្មើនឹង ៩៣ភូមិ លទ្ធផលសម្រេចបានដូចរួមមាន៖ អនុវត្តបានក្នុង ០៩ខែដើម ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៥) ប្រកាសតំបន់វិនិច្ឆ័យ ចំនួនៈ ២០ភូមិ ប្រមូលទិន្នន័យបានចំនួន ២០,៦៤០ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ១១,៤៥៦ក្បាលដី គូរក្បាលដីបានចំនួនៈ ២០,៨៧៦ក្បាលដី វាស់វែងបានចំនួន ២៤,១៩២ក្បាលដី ចេញប័ណ្ណបានចំនួន១,៥៤៩ប័ណ្ណ និងចែកប័ណ្ណ បានចំនួន ៣៦៦ ក្បាលដីផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ










-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


