ព័ត៌មានជាតិ
ឱកាសបុណ្យឯករាជ្យជាតិ មេយោធាខេត្តកំពង់ធំចុះសួរសុខទុក្ខយោធិនដែលកំពុងសម្រាកព្យាបាលជំងឺ
យកឱកាសបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះសាកសួរសុខទុក្ខយោធិន និងអតីតយុទ្ធជន ដែលកំពុងសម្រាកព្យាបាលជំងឺ។

លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីស្ថានភាពនៃការព្យាបាលជំងឺជូនយោធិន និងអតីតយុទ្ធជន ដែលបានមកសម្រាកព្យាបាលជំងឺនាពេលកន្លងទៅ ក្នុងមួយខែមួយខែ មានប្រមាណពី៥ ទៅ ៨នាក់។ ដោយឡែក យោធិន អតីតយុទ្ធជន និងក្រុមគ្រួសារមួយចំនួន ដែលមានជំងឺ ត្រូវបានពិនិត្យ និងផ្ដល់ថ្នាំពេទ្យទៅសម្រាកព្យាបាលនៅតាមគេហដ្ឋាន និងអង្គភាពរៀងៗខ្លួនផងដែរ។

សម្រាប់នៅថ្ងៃនេះ មានយោធិននិងអតីតយុទ្ធជនមានជំងឺកំពុងសម្រាកព្យាបាលនៅគិលានដ្ឋានមានចំនួន៥នាក់ដែលជាប្រភេទជំងឺគ្រុនឈាម រលាកក្រពះពោះវៀន និងជំងឺផ្ដាសាយធំ ហើយនឹងត្រូវជាសះស្បើយវិលត្រឡប់ទៅអង្គភាព និងគេហដ្ឋានវិញនៅពេលដ៏ខ្លីខាងមុខនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះនាយទាហានផ្នែកសុខាភិបាល និងលោកគ្រូ អ្នកគ្រូ ជាក្រុមគ្រូពេទ្យ នៃគិលានដ្ឋាន របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការព្យាបាលជំងឺប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជូនយោធិន និងអតីតយុទ្ធជន។

ជាមួយនឹងការអរគុណ លោកឧត្តមសេនីយ៍ទោ បានសំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការថែទាំព្យាបាលជំងឺជូនដល់យោធិន គ្រួសារយោធិន និងអតីតយុទ្ធជន ដែលមានជំងឺមកសម្រាកព្យាបាលនៅគិលានដ្ឋាន ប្រកបដោយគុណធម៌ និងវិជ្ជាជីវៈ ដើម្បីឆាប់បានជាសះស្បើយ បានវិលត្រឡប់ទៅបំពេញភារកិច្ចនៅតាមបណ្ដាកងឯកភាពវិញ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


