ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ៖ «ផ្លូវក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ត្រូវតែស្អាតជានិច្ច»
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ សង្កត់ធ្ងន់ថា «ផ្លូវក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ត្រូវតែស្អាតជានិច្ច»។ លោកថា រដ្ឋបាលខណ្ឌ តែងតែចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតផ្លូវជាប្រចាំ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងបរិយាកាសស្អាត មានអនាម័យ និងសុវត្ថិភាព។

ការសង្កត់ធ្ងន់នេះ ក្នុងឱកាស លោក ជិន ប៊ុនធឿន ដឹកនាំកម្លាំង និងមន្ត្រីជាប់ពាក់ព័ន្ធ ចុះប្រតិបត្តិការសម្អាតបរិស្ថានតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ ៥ ដោយប្រើគ្រឿងចក្រឈូសសម្អាតដី និងរថយន្តលាងសម្អាតផ្លូវ កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោកអភិបាលខណ្ឌឫស្សីកែវ បានបន្តថា ការរក្សាអនាម័យ និងសោភ័ណភាពក្នុងតំបន់ជាមុខងារសំខាន់មួយដែលរដ្ឋបាលខណ្ឌអនុវត្តជាប្រចាំ ដើម្បីអភិវឌ្ឍន៍ទីក្រុងឲ្យមានភាពស្អាត សណ្ដាប់ធ្នាប់ និងរបៀបរៀបរយកាន់តែប្រសើរឡើង។

លោកបន្តទៀតថា រដ្ឋបាលខណ្ឌ កំពុងរៀបចំបន្ថែមរថយន្តអន្តរាគមន៍ពន្លត់អគ្គិភ័យ និងលាងសម្អាតផ្លូវថ្នល់ ដើម្បីបំពេញការងារផ្នែកសង្គ្រោះពេលមានគ្រោះអគ្គិភ័យកើតឡើង និងជួយបន្តការលាងសម្អាតផ្លូវជាប្រចាំ។ ចំពោះការដាក់បញ្ចូលសម្ភារៈបន្ថែមនេះ គឺជាការងារសំខាន់មួយផ្នែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានសោភ័ណភាព។

លោក សុន សាវឿន ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ៩ បានឲ្យដឹងថា លោកសប្បាយចិត្តណាស់ដែលមើលឃើញផ្លូវស្អាត និងគ្មានកាកសំណល់ដាក់ចោលដូចមុនទៀត។ ការចុះសម្អាតបែបនេះធ្វើឲ្យក្រុមគ្រួសារលោករស់នៅមានសុខភាពល្អ និងអារម្មណ៍សប្បាយចិត្ត។

ក្នុងនាមជាអភិបាលខណ្ឌ លោក ជិន ប៊ុនធឿន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប រួមចំណែកថែរក្សាអនាម័យ និងកុំចោលសំណល់តាមបណ្ដោយផ្លូវ ដើម្បីជួយឲ្យតំបន់ឫស្សីកែវកាន់តែស្អាត មានរបៀបរៀបរយ ក្លាយជាគំរូដ៏ល្អដល់ក្មេងជំនាន់ក្រោយ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


