ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសកូរ៉េនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាសប្ដាហ៍ក្រោយពិភាក្សាលើការប្រឆាំងបទល្មើសអនឡាញ
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Hyun នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ខាងមុខដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Yonhap News។

Yonhap News បានដកស្រង់ប្រសាសន៍អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េលោក Lee Jae-woong ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានយកមកចុះផ្សាយកាលពីថ្ងៃទី៦ម្សិលមិញថា គោលបំណងនៃទស្សនកិច្ចគឺនឹងពិភាក្សាលើកិច្ចសហការរវាងប្រទេសកូរ៉េ និងកម្ពុជាក្នុងការចាប់ផ្ដើមសកម្មភាពរួមគ្នាឱ្យបានឆាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា។
Yonhap បានដកស្រង់សំដីរបស់លោក Lee មកថា៖ «ប្រតិបត្តិការនៃក្រុមការងារបែបនេះនឹងជួយប្រជាពលរដ្ឋយើង ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា»។
បើតាមលោក Lee ប្រទេសកម្ពុជា និងកូរ៉េ ក៏កំពុងរៀបចំអនុស្សរណៈនៃការយោគយល់គ្នាមួយលើការងារប្រឆាំងបទល្មើសអនឡាញនេះផងដែរ។

ករណីនៃការធ្វើទារុណកម្មដោយជនជាតិចិនរហូតដល់ស្លាប់និស្សិតកូរ៉េម្នាក់នៅក្រុងបូកគោ ខេត្តកំពត កាលពីខែសីហា និងបានផ្ទុះព័ត៌មាននៅខែតុលា បានធ្វើឱ្យប្រទេសកូរ៉េខាងត្បូងប្រតិកម្មជាបន្តបន្ទាប់រហូតដល់តំបន់ខ្លះនៃកម្ពុជាជាតំបន់ហាមប្រាមកម្រិតខ្ពស់ថែមទៀតផង។ ខណៈមន្ត្រីជាន់ខ្ពស់នៃប្រទេសនេះជាបន្តបន្ទាប់បានមកកម្ពុជាពិភាក្សាជាមួយអាជ្ញាធរកម្ពុជាដើម្បីសហការប្រឆាំងបទល្មើសអនឡាញនេះផងដែរ។
ក្នុងជំនួបរវាងប្រធានាធិបតីកូរ៉េលោក Lee Jae Myung និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅគូឡាឡាំពួរកាលពីថ្ងៃទី២៧ ខែតុលា អ្នកទាំងពីរបានសម្រេចឱ្យបង្កើតក្រុមការងារចម្រុះមួយរវាងកម្ពុជា និងកូរ៉េ ដើម្បីប្រឆាំងបទល្មើសឆបោកអនឡាញនេះ។ តាមការចុះផ្សាយរបស់បណ្ដាញផ្សព្វផ្សាយកូរ៉េក្រុមការងារនេះនឹងមានមូលដ្ឋាននៅកម្ពុជាចាប់ពីខែវិច្ឆិកា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


