ព័ត៌មានជាតិ
យានយន្តអគ្គិសនីចែកជា ៣ ប្រភេទ មានមុខងារប្រើប្រាស់ខុសៗគ្នា
យានយន្តអគ្គិសនី (EV) បានក្លាយជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ខណៈយានយន្តនេះក្រៅពីជួយសន្សំសំចៃថវិកា ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាន។
មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញពីប្រភេទរថយន្តអគ្គិសនី និងលក្ខណៈប្រើប្រាស់នៃយានយន្តដែលកំពុងមាននិន្នានការប្រើប្រាស់ជាសកលនេះ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា យានយន្តអគ្គិសនី (Electric Vehicle-EV) សំដៅដល់យានយន្តដើរដោយម៉ូទ័រអគ្គិសនី និងប្រើប្រាស់អាគុយសម្រាប់ស្តុកថាមពល។
ជាទូទៅយានយន្តអគ្គិសនីបែងចែកជា ៣ ប្រភេទ។ នេះបើតាមលោក ផន រឹម។
រថយន្តអគ្គិសនីមាន៖ ១/-ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ (Battery Electric Vehicle-BEV ) ២/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ (Hybrid Electric Vehicle-HEV) និង ៣/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ តែអាចបញ្ចូលថាមពលដូចយានយន្តអគ្គិសនីសុទ្ធបាន (Plug-In HEV-PHEV)។

បច្ចុប្បន្នការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកលដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១ គ្រឿងគត់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើតាមលោក ផន រឹម។
ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។
លោក ផន រឹម បានបញ្ចាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨ គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧ គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១ គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២ ៧១០ គ្រឿង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


