ព័ត៌មានជាតិ
ឱកាសបុណ្យឯករាជ្យជាតិ អគ្គមេបញ្ជាការទ័ព រម្លឹកពីពលិកម្មដ៏មានតម្លៃរបស់កងទ័ពក្នុងបុព្វហេតុរក្សាសុខសន្តិភាព
អគ្គមេបញ្ជាការទ័ព យកថ្ងៃរម្លឹកខួបកំណើតកងយោធពលខេមរភូមិន្ទ និងថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រម្លឹកពីពលិកម្មដ៏មានតម្លៃរបស់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម និងកិច្ចការពារជាតិ ជាពិសេសបានរួមចំណែកយ៉ាងសកម្មអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពខុសច្បាប់នានា។

រាប់ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៧១ឆ្នាំហើយ នៃការកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ដែលកម្ពុជា ទាមទារជាផ្លូវការពីអាណានិគមនិយមបារាំង ដែលមានរយៈពេលជាង៩០ឆ្នាំ។ ក្នុងឱកាសរម្លឹកខួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំកន្លងទៅបានខិតខំពុះពារជម្នះរាល់ការលំបាក ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
ទន្ទឹមនឹងនេះ បានចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ សំដៅកសាងកងយោធពលខេមរភូមិន្ទឱ្យបានរឹងមាំរៀបរយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតួនាទីភារកិច្ចក្នុងកិច្ចការពារជាតិ។

តាមរយៈសារផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហានកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសរំលេចថា កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មការបង្ក្រាបសកម្មភាពខុសច្បាប់នានា ជាពិសេសការចូលរួមសហការទប់ស្កាត់រាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់ការញុះញង់បំផុសបំផុលបង្កចលាចលតាមគ្រប់រូបភាព ព្រមទាំងបង្ក្រាបអំពើឃាតកម្ម ចោរកម្ម ឆក់ ប្លន់ ការប្រើប្រាស់ ជួញដូរគ្រឿងញៀន ការជួញដូរ មនុស្ស ការជួញដូរអាវុធ បទល្មើសធនធានធម្មជាតិនានា និងអំពើគេចពន្ធ ជាដើម។
ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ កងយោធពលខេមរភូមិន្ទ ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការការពារព្រៃឈើ និងបង្ក្រាបក្រុមអនាធិបតេយ្យដែលទន្ទ្រានដីព្រៃកាន់កាប់ខុសច្បាប់ ដោយដកហូតដី បានរាប់ម៉ឺនហិកតាប្រគល់ជូនរាជរដ្ឋាភិបាល ព្រមទាំងបានពង្រាយកម្លាំងនៅតាមព្រំដែនកម្ពុជា-ឡាវ ដើម្បីទប់ស្កាត់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដដែល។

លោកអគ្គមេបញ្ជាការ បន្តថា កងយោធពលខេមរភូមិន្ទ ចូលរួមការពារសន្តិសុខ សុវត្ថិភាពថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ព្រមទាំងសហការការពារសន្តិសុខក្នុងដំណើរការបោះឆ្នោត ទាំងសកល និងអសកលនៅកម្ពុជាឱ្យដំណើរការបានដោយជោគជ័យ ព្រមទាំងបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ការពារព្រៃឈើ បរិស្ថាន សត្វព្រៃ ដោះបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជួយសង្គ្រោះប្រជាជនពីគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា។
មិនត្រឹមតែកិច្ចការពារជាតិខ្លួនឯង កងយោធពលខេមរភូមិន្ទ ថែមទាំងបានចូលរួមអនុវត្តភារកិច្ចជាអន្តរជាតិលើវិស័យមនុស្សធម៌ និងការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ដែលជាមោទនភាពរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ ធ្វើឱ្យកិត្យានុភាពជាតិ កាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។

តាមរយៈសមិទ្ធផលដ៏ធំធេងដែលសម្រេចបានកន្លងមក នាយឧត្តមសេនីយ៍ វង្ស ពិសេន អះអាងថា គឺអាស្រ័យដោយការខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងមានការណែនាំចង្អុល បង្ហាញពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ពីមេបញ្ជាការ គ្រប់លំដាប់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្តែងនៅតាមបណ្តាកងឯកភាព៕
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


