ព័ត៌មានជាតិ
ខួប៧១ឆ្នាំនៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា កម្ពុជា នឹងប្រារព្ធឡើងយ៉ាងអធិកអធមក្រោមរាជាធិបតីភាពព្រះមហាក្សត្រកម្ពុជា
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា កម្ពុជាតែងប្រារព្ធបុណ្យឯករាជ្យជាតិ នៅទីតាំងនិមិត្តរូបនៃការដណ្ដើមបានឯករាជ្យ គឺនៅបរិវេណវិមានឯករាជ្យ។ មិនខុសពីបណ្ដាឆ្នាំមុនៗ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្ពុជា នឹងប្រារព្ធបុណ្យឯករាជ្យជាតិខួបលើកទី៧១ យ៉ាងអធិកអធម ក្រោមរាជាធិបតីភាពព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

តាមការគ្រោងទុក នៅថ្ងៃទី៩ ខែវិច្ឆិកា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់នឹងយាងអុជទៀនជ័យនៅវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ជាមួយនឹងការដង្ហែអមដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នជាតិជាអាទិ៍ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស ខណៈថ្ងៃទី១១ ខែវិច្ឆិកា នឹងរៀបចំពិធីពន្លត់ទៀនជ័យវិញនៅវិមានឯករាជ្យ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលប្រារព្ធឡើងដើម្បីរម្លឹកដល់ថ្ងៃដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង (៩ វិច្ឆិកា ១៩៥៣) ហើយស្របជាមួយនឹងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

ការណ៍នេះ ដែលកម្ពុជាតែងតែប្រារព្ធពិធីបុណ្យឯករាជ្យនេះ គឺក្រោមគោលបំណងដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រនៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ក្រោយប្រទេសបារាំងដាក់អាណានិគមលើប្រទេសកម្ពុជា រយៈពេល ៩០ឆ្នាំ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣)៕
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


