ព័ត៌មានជាតិ
គ.ជ.អ.ប ចុះទស្សនកិច្ចដកស្រង់បទពិសោធន៍ពាក់ព័ន្ធការងារគណនេយ្យភាពសង្គម ក្នុងខេត្តកណ្ដាល
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សហការជាមួយនឹងរដ្ឋបាលខេត្តកណ្តាល បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គម និងការវិភាជន៍ថវិកាគាំទ្រ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យក្រសួង ស្ថាប័ន សមាជិក សមាជិកានៃក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្តរាជធានី និងអ្នកពាក់ព័ន្ធ បានសិក្សាស្វែងយល់អំពីការអនុវត្តល្អៗ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកជុំវិញការងារគណនេយ្យភាពសង្គម និងដំណើរការនៃការវិភាជន៍ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
បើតាមលេខាធិការដ្ឋាន គ.ជ.អ.ប កម្មវិធីដំណើរទស្សនកិច្ចនេះ ជាគំនិតផ្តួចផ្តើមថ្មីមួយក្នុងការគិតគូរអំពីការធានានូវនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំសង្កាត់ ក្រោយពេលដែលការដកថយរបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល តាមរយៈការបញ្រ្ជាបការងារគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោក ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (ISAF II) បានលើកឡើងថាគំនិតផ្តួចផ្តើមនៃកម្មវិធីទស្សនកិច្ចសិក្សានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់សេវាសាធារណៈនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
លោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត លើកឡើងថា «តាមរយៈការផ្លាស់ប្ដូរនេះ គឺយើងរៀនពីបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីបម្រើប្រជាពលរដ្ឋរបស់យើងឱ្យកាន់តែប្រសើរឡើង និងធានាបាននូវអភិបាលកិច្ចដែលមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាកាន់តែប្រសើរឡើង»។

គិតត្រឹមឆ្នាំ២០២៥ ការអនុវត្តការងារគណនេយ្យភាពសង្គម បាននិងកំពុងអនុវត្តក្នុងក្រុងស្រុកខណ្ឌគោលដៅចំនួន១៩០ នៃរាជធានីខេត្តចំនួន២៥ ដោយគ្របដណ្តប់លើការផ្តល់សេវារបស់រដ្ឋបាលឃុំសង្កាត់ចំនួន១ ៥៥០ ស្មើនឹង៩៤% នៃឃុំសង្កាត់ទូទាំងប្រទេស។ នេះបើតាមលេខាធិការដ្ឋាន គ.ជ.អ.ប ដែលក្នុងនោះ មានសាលាបឋមសិក្សាចំនួន៦ ៩២២ ស្មើនឹង៩៤% នៃសាលាបឋមសិក្សាទូទាំងប្រទេស មណ្ឌលសុខភាពចំនួន១ ២៥៦ ស្មើនឹង៩៦% នៃមណ្ឌលសុខភាពទូទាំងប្រទេស និងការផ្តល់សេវារបស់រដ្ឋបាលក្រុងស្រុកខណ្ឌចំនួន៥៤ ស្មើនឹង២៦% នៃក្រុងស្រុកខណ្ឌទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


