ព័ត៌មានជាតិ
កម្ពុជា កំពុងសិក្សាលទ្ធភាពធ្វើច្បាប់កំណត់អាយុអ្នកទិញគ្រឿងស្រវឹង
ស្ថាប័នជំនាញកម្ពុជា កំពុងសិក្សាជាមួយសម្ព័ន្ធអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក ភេសជ្ជៈញៀន និងស្រា ដើម្បីពិភាក្សាអំពីឱកាសសម្រាប់វិស័យឯកជនសហការជាមួយរាជរដ្ឋាភិបាលលើការរៀបចំក្របខ័ណ្ឌច្បាប់ប្រកបដោយតុល្យភាព និងការទទួលខុសត្រូវចំពោះការប្រើប្រាស់គ្រឿងស្រវឹង។
ការរៀបចំគោលនយោបាយ ឬច្បាប់នេះ ខណៈសង្កេតឃើញថា ពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ន និយមចូលចូលចិត្តទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ទាំងក្នុងវ័យក្មេង ដែលបង្កការព្រួយបារម្ភប៉ះពាល់ដល់សុខភាព ក៏ដូចជាធនធានមនុស្ស។

លោក នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) បានទទួលជួបពិភាក្សាការងារជាមួយសម្ព័ន្ធអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក ភេសជ្ជៈញៀន និងស្រា ដើម្បីពិភាក្សាអំពីឱកាសសម្រាប់វិស័យឯកជនក្នុងការសហការជាមួយរាជរដ្ឋាភិបាលលើការរៀបចំក្របខ័ណ្ឌច្បាប់ប្រកបដោយតុល្យភាព និងការទទួលខុសត្រូវចំពោះការប្រើប្រាស់គ្រឿងស្រវឹង។ កិច្ចពិភាក្សានេះធ្វើឡើងនៅថ្ងៃទី ៧ ខែមីនានេះ នាទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរលើការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយ និងក្របខណ្ឌគតិយុត្តនានាក្នុងការចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងអំពីការបរិភាគគ្រឿងស្រវឹង ភេសជ្ជៈផ្អែម និងការកំណត់នូវអាយុអ្នកទិញគ្រឿងស្រវឹងក្នុងមូលដ្ឋានផងដែរ។ នេះបើតាមការជូនដំណឹងរបស់ (គ.ជ.អ.ប.)។

ពាក្យព័ន្ធគ្រឿងស្រវឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៤ បានប្រកាសជាសាធារណៈថា សម្រេចឈប់ផ្ដល់អាជ្ញាបណ្ណផលិតស្រាបៀរសម្រាប់ការចែកចាយនៅក្នុងស្រុកទៀតហើយ។ សម្តេចថ្លែងថា៖«អាជ្ញាបណ្ណស្រាបៀរខ្ញុំឈប់ឱ្យហើយ ៧ ហើយ។ បើផលិត(ស្រាបៀរ)នាំចេញក្រៅប្រទេសខ្ញុំឱ្យ តែបើធ្វើក្នុងស្រុកខ្ញុំមិនឱ្យទៀតទេ»។

ដោយឡែកពាក់ព័ន្ធភេសជ្ជៈផ្អែមវិញ កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ក៏ដូចជាឪពុកម្តាយ យកចិត្តទុកដាក់ចំពោះការទទួលទានភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ជាពិសេសក្មេងៗ។ សម្តេចថ្លែងថា៖«នេះជារឿងមួយដែលប្រកាសអាសន្ន ដែលជាបញ្ហារយៈពេលវែង បើសិនជាក្មេងៗយើង អាយុ១០ឆ្នាំ ដល់ ៣០ ឆ្នាំ ក្លាយជាបន្ទុកហើយ។ ជំងឺទឹកនោមផ្អែមគឺជាបន្ទុកមិនមែនជាទ្រព្យទេ។ ចឹងសូមឱ្យឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងអ្នកលក់ គិតគូរពីរឿងនេះផង»៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


