ព័ត៌មានជាតិ
គ.ជ.អ.ប ពិនិត្យតាមដានការអនុវត្តកំណែទម្រង់អភិវឌ្ឍប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈម នៃដំណើរការអនុវត្តកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន (គ.ជ.អ.ប) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២២ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ របស់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដឹកនាំកិច្ចប្រជុំដោយ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន (គ.ជ.អ.ប) លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរាជធានី-ខេត្ត ព្រមជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាច្រើនរូបទៀត។

គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈម នៃដំណើរការអនុវត្តកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងដើមនីតិកាលទី៧ និងពិភាក្សាលើរបៀបវារៈ ចំនួន៥ រួមមាន៖ ១. ការពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ (គ.ជ.អ.ប) លើកទី២១។ ២ របាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្ត ផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ របស់ គ.ជ.អ.ប។ ៣ បទបង្ហាញអំពីផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គ.ជ.អ.ប។ ៤ ការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការរបស់ (គ.ជ.អ.ប)។ ៥ បញ្ហាផ្សេងៗ៖ ការគ្រប់គ្រងការវិនិយោគនៅរដ្ឋបាលរាជធានី-ខេត្ត, របាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការការងារគណនេយ្យភាពសង្គម, សេចក្ដីរាយការណ៍អំពីដំណើរការផ្ទេរថវិកាសម្រាប់អនុវត្តមុខងារទាំង៥៥ ដែលបានផ្ទេរទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។

អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស សុខា បានបង្ហាញពីលទ្ធផល នៃការរៀបចំនានាដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចាប់ផ្តើមអនុវត្តមុខងារដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្ទេរឱ្យ។ ក្នុងក្របខ័ណ្ឌវិមជ្ឈការវិស័យអប់រំនេះ (គ.ជ.អ.ប) បានសម្របសម្រួលការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យផ្ទេរមុខងារ ការផ្ទេរធនធានហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិក និងការរៀបចំសេចក្ដីណែនាំបច្ចេកទេស ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍ នៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្ទេរមុខងារក្នុងវិស័យអប់រំមួយចំនួន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានផ្ដល់អនុសាសន៍ឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តផែនការសកម្មភាព និងសហការគ្នាឱ្យស្អិតល្មួតឈានទៅសម្រេចជោគជ័យកាន់តែប្រសើរតាមការគ្រោងទុក ពិសេសគឺត្រូវយកចិត្តទុកដាក់លើការងារជ្រើសរើសគ្រូបង្រៀន ដើម្បីធានាបាននូវគុណភាពបង្រៀន និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ខណៈក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តធ្វើកំណែទម្រង់ពង្រឹងគុណភាពអប់រំ និងកែលម្អសាលារៀន ជំរុញការអនុវត្តស្តង់ដាសាលាគំរូ ៥ ផ្ដោតលើ ១. លទ្ធផលសិក្សារបស់សិស្ស ២. ការបង្រៀន និងរៀន ៣. ការចូលរួមរបស់សហគមន៍ ៤. ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ៥. គណនេយ្យភាពរបស់សាលារៀន ដែលក្នុងនោះមានដាក់បញ្ចូលនូវវិធានគន្លឹះ ៤ តបតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមាន ១. ការពង្រឹងអភិបាលកិច្ចសាលារៀន ២. កម្មវិធីក្រៅម៉ោងសិក្សា ៣. សុខភាពសិក្សា និង ទី៤. ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


