ព័ត៌មានជាតិ
គ.ជ.អ.ប ផ្សព្វផ្សាយលទ្ធផលគម្រោងការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋាន
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាន សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) និងអង្គការ CPDD រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោងការពង្រឹងតម្លាភាពនិងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ។

សិក្ខាសាលានេះបានរៀបចំឡើងនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងការចូលរួមពីតំណាង UNDP ប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងស្ថាប័ន រដ្ឋបាលរាជធានីខេត្ត រដ្ឋបាលក្រុងគោលដៅទាំង៣ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។

ដោយទទួលបានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា លេខាធិការដ្ឋាន គ.ជ.អ.ប បានអនុវត្តគម្រោង«ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ» ចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៥។ គម្រោងនេះ ក្នុងគោលបំណង ដើម្បីបង្កើនការចូលរួម និងការទទួលយោបល់ត្រលប់របស់ប្រជាពលរដ្ឋ ការបំពេញការងារ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការគាំទ្រការអនុវត្តគោលនយោបាយនៅថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានានៅតាមមូលដ្ឋាន ដែលផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ស្របទៅតាមគោលបំណង និងគោលដៅរបស់កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។

ថ្លែងក្នុងពិធីបើកកម្មវិធីនេះ លោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា សមិទ្ធផលទាំងឡាយដែលទទួលបានពីគម្រោង STA បានផ្តល់ជាមូលដ្ឋានគន្លឹះសម្រាប់រួមចំណែកដល់ការតម្រង់ទិស និងពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការគាំទ្រការអនុវត្តគោលនយោបាយនៅថ្នាក់ជាតិ និងការរៀបចំតាក់តែងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២។

លោក UENO Atsushi ឯកអគ្គរដ្ឋទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុនជាយូរមកហើយក្នុងការគាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា។ លោក ថា គម្រោងនេះ គឺជាគម្រោងមួយក្នុងចំណោមកកិច្ចខិតខំប្រឹងប្រែងដទៃទៀត ដែលរដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់ក្នុងការចូលរួមលើកកម្ពស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាវិស័យដ៏មានសារៈសំខាន់ក្នុងការសម្រេចបាននូវអភិបាលកិច្ចល្អ ដែលជាកិច្ចការងារអាទិភាពកំណត់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អញ្ជើញក្នុងសិក្ខាសាលានេះដែរ លោក ម៉ាអុន ម៉ាអូនណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះការគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងការគាំទ្រថវិកាពី UNDP នៅកម្ពុជាដោយសហការអនុវត្តគម្រោងដោយលេខាធិការដ្ឋាន គ.ជ.អ.ប ជាមួយអង្គការសង្គមស៊ីវិល និងជាពិសេសការយកចិត្តទុកដាក់ដោយផ្ទាល់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដែលបានធ្វើឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
លោក ថា គម្រោង STA បានអនុវត្តប្រកបដោយជោគជ័យ និងសម្រេចបាននូវលទ្ធផលរំពឹងទុក ស្របទៅតាមផែនការ ដោយបានរួមចំណែកយ៉ាងធំធេងដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


