Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា៖ គ្មានការសាងសង់ផ្លូវរំលោភលើដែនសមុទ្ររវាងកម្ពុជា និងវៀតណាមទេ

បានផុស

នៅ

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា គ្មានការសាងសង់ផ្លូវកាត់សមុទ្រដោយភាគីវៀតណាមក្នុងការរំលោភទៅលើដែនសមុទ្រជាមួយកម្ពុជាឡើយ។ តាមអ្នកនាំពាក្យក្រសួងការបរទេស សំណង់ផ្លូវនោះ ជាគម្រោងពីដីគោកទៅកំពុងផែពហុបំណងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការឆ្លើយតបរបស់ក្រសួងការបរទេសកម្ពុជាចំពោះព័ត៌មានដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗនេះដែលថា វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហូតក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២។

សេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃចន្ទនេះ ដោយយោងតាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតវៀតណាម និងព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។

អ្នកនាំពាក្យ បានបញ្ជាក់ថា រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់កំពង់ផែពហុបំណង នៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។

ជាមួយនឹងការបំភ្លឺ ក្រសួងការបរទេសកម្ពុជា ក៏ស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មានខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងវៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម