Connect with us

ព័ត៌មានជាតិ

លោក វិទីត មុនតាប៊ន ​ទើបចេញសេចក្ដីថ្លែងការណ៍រឿងព្រំដែនកម្ពុជា-ថៃ ក្រោយ​ទូត​ខ្មែរ​នៅ UN រាយការណ៍​ពី​ភាព​អសកម្ម​​

បានផុស

នៅ

អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក វិទីត មុនតាប៊ន ទើប​តែ​ចេញ​សេចក្ដីថ្លែងការណ៍​ទាក់ទង​នឹង​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ បន្ទាប់​ពី​​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក អ៊ិន តារា បាន​រាយការណ៍​ពី​ភាព​អសកម្ម​របស់​លោក វីទិត ទៅ​កាន់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ២០២៥ លោក វិទីត មុនតាប៊ន បាន​ថ្លែង​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​សន្ដិភាព​កម្ពុជា​ថៃ​ និង​ថា​ការ​អនុវត្តន៍​មនុស្ស​ធម៌​គឺ​ជា​កត្តា​ចាំ​បាច់​ ​ដែល​ត្រូវ​កាត់​បន្ថយ​នូវ​ភាព​តាន​តឹង​ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​ស្របតាម​ច្បាប់​អន្តជាតិ​។

លោក​បន្ថែម​ថា៖ «ជនស៊ីវិល​ដែល​រងផលប៉ះពាល់​ដោយ​ស្ថានការណ៍​នៅ​ព្រំដែន​គួរ​តែ​ត្រូវ​បាន​ជួយ​តាម​ស្ដង់​ដារ​សិទ្ធិ​មនុស្ស»

​​​​ការលើក​ឡើង​របស់​អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​ជា​ជន​ជាតិ​ថៃ​រួប​នេះ​ធ្វើ​ឡើង៥​ថ្ងៃ​បន្ទាប់​ពី​ទូត​ខ្មែរ​នៅ​អង្គការ​សហប្រជាជាតិ​រាយការណ៍​ភាព​អសកម្ម​ទៅ​កាន់ឧត្តម​ស្នង​ការសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លោក Volker Türk កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នៅ​ទីក្រុង​ហ្សឺណែវ។

ក្នុង​ជំនួប​នោះ​ឯកអគ្គរាជទូត​កម្ពុជា​លោក អ៊ិន តារា បាន​បង្ហាញ​ការ​សោក​ស្ដាយ​ផងដែរ​ដែល​លោក វិទីត មុនតាប៊ន ដែល​ជា​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​អសកម្ម​ក្នុង​ការ​ឆ្លើយ​តប​ពី​ការ​បំពាន​តាម​ព្រំដែន​ដោយ​ថៃ​នេះ។ លោក​ក៏​ព្រមាន​ថា​កម្ពុជា​នឹង​ចាត់​វិធាន​ការ​សម​ស្រប​ផង​ដែរ​ចំពោះ​ភាព​អសកម្ម​នេះ។

លោក​ថា៖ «អាណត្តិរបស់អ្នករាយការណ៍ពិសេស​មិនមែនគ្របដណ្តប់ត្រឹមតែ​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបំពានសិទ្ធិដែលកើតចេញពី ឬជាប់​ទាក់ទង​នឹង​ជម្លោះ​ប្រដាប់អាវុធដែលកំពុងបន្តផងដែរ»

គួរឱ្យដឹង​ផងដែរ​ថា​លោក វិទីត មុនតាប៊ន គឺ​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ការងារ​ពី​លោក​ស្រី Rhona Smith ​នៅ​ឆ្នាំ​២០២១។ លោក​កើត​នៅ​ខែ​វិច្ឆិកា ឆ្នាំ១៩៥២ គឺ​ជា​ជនជាតិថៃ ដែល​ទទួល​ការ​អប់រំ​នៅ​ចក្រភព​អង់គ្លេស​ ជា​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ក្នុង​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែ​ច្បាប់​នៅ​ប្រទេស​ថៃ​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម