ព័ត៌មានជាតិ
កសិដ្ឋានដាំបន្លែសុវត្ថិភាពមួយកន្លែងក្នុងខេត្តមណ្ឌលគិរី គ្រោងពង្រីកដាំដុះឆ្លើយតបត្រូវការក្នុងស្រុក
កសិដ្ឋានបន្លែសុវត្ថិភាពមួយកន្លែង ស្ថិតនៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដែលវិនិយោគដោយជនជាតិចិន ឈ្មោះ Wang lei lei កំពុងដាំដុះបន្លែលើផ្ទៃដី ១០ ហិកតា។ កសិដ្ឋាននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់បន្លែរាប់រយគីឡូក្រាមមកកាន់រាជធានីភ្នំពេញ ដោយចែកចាយបន្លែចំនួន ៣ តោនទៅកាន់ទីផ្សាររៀងរាល់បីថ្ងៃម្តង។

កសិដ្ឋាននេះមានផ្ទៃដីដាំបន្លែចំនួន ១០ ហិកតា រួមទាំងដាំដុះក្នុងផ្ទះសំណាញ់ចំនួន ៤០ខ្នង ហើយថែមទាំងដាំបន្លែនៅទីវាលផងដែរ រួមមាន តាសក់វែង ម្ទេសវែង ត្រប់ សណ្ដែកកួរ ល្ពៅ ។ បន្លែទាំងអស់នេះត្រូវបាននាំចេញទៅកាន់ទីផ្សារភ្នំពេញដែលមានតម្លៃខ្ពស់ និងដំណាំចម្រុះផ្សេងៗទៀត។ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ខណៈពេលដែលព្រំដែនគោកកម្ពុជា-ថៃត្រូវបានបិទ កសិករជនជាតិចិនរូបនេះក៏មានគម្រោងពង្រីកការដាំដុះ និងបង្កើនការផលិតបន្លែចម្រុះបន្ថែមទៀតដល់ ២០ តោនក្នុងមួយថ្ងៃ។

នាឱកាសដឹកនាំមន្រ្តីចុះត្រួតពិនិត្យទីតាំងកសិដ្ឋានបន្លែសុវត្ថិភាព កាលពីថ្ងៃទី ២៥ខែវិច្ឆិកា ឆ្នាំ២០២៥ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានណែនាំដល់ម្ចាស់កសិដ្ឋានដាំដុះបន្លែសុវត្ថិភាពត្រូវអនុវត្ត និងប្រកាន់ខ្ជាប់នូវការថែរក្សាឱ្យបាននូវគុណភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងសហការជាមួយមន្ទីរជំនាញ ដើម្បីឈានទៅការទទួលបាននូវវិញ្ញាបនកម្មនៃការអនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) សមស្របទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។

លើសពីនេះ លោកអភិបាលខេត្តបានលើកទឹកចិត្តដល់កសិករទាំងអស់ ត្រូវបង្កើនការដាំដុះដំណាំបន្លែឱ្យបានច្រើន ដូចជា ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងជ្វាជប៉ុន និងដំណាំបន្លែផ្សេងទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលបង្កើនឱកាសការងារ៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


