ព័ត៌មានជាតិ
នគរបាលខ្មែរជួយពលរដ្ឋថៃ÷ រដ្ឋមន្ត្រីមហាផ្ទៃចង់ឱ្យខ្មែរបន្ត ហើយថៃគប្បីចេះជួយអាសារគ្នា មិនប្រកាន់ពូជសាសន៍
លោក ស សុខា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ចាត់ទុកទង្វើសាមញ្ញរបស់មន្ត្រីនគរបាលជាតិកម្ពុជា ប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលសណ្ដោសប្រណីលើជនជាតិថៃ ថាជានិមិត្តរូបមួយនៃភាពជាមនុស្សជាតិ ពិសេសក្នុងចំណោមជនជាតិខ្មែរ និងថៃ។ លោកចាត់ទុកដូច្នេះ បន្ទាប់ពីឃើញវីដេអូមន្ត្រីនគរបាលជាតិកម្ពុជា ផ្ដល់ក្ដីសណ្ដោសប្រណី និងផ្ដល់ថវិកាដល់ជនជាតិថៃរងរបួសជើង ដើររើសអេតចាយសន្សំប្រាក់ដើម្បីវិលទៅភូមិឋានកំណើតវិញ ក្នុងគ្រាស្ថានភាពជម្លោះព្រំដែនរវាងថៃ-កម្ពុជានៅមិនទាន់ធូរស្រាល។

លោក ស សុខា សរសេរៀបរាប់ថា អនុសេនីយ៍ទោ ជា តាកីម មន្ត្រីនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានប្រទះឃើញជនម្នាក់ កំពុងដើរដោយមានកាន់របស់របរខ្លះ នៅគោលដៅស្ពានផ្លូវរទេះភ្លើង ជាប់ព្រំដែនកម្ពុជា-ថៃ កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយព្រោះតែការសង្ស័យ ទើបលោក បានសួរនាំជននោះ ព្រោះពីដំបូងគិតថា ជាជនជាតិខ្មែរ ប៉ុន្តែពេលសួរទៅ ទើបដឹងថាជាជនជាតិថៃ។លោក

លោក ស សុខា ឱ្យដឹងទៀត បន្ទាប់ឃើញសភាពជាក់ស្តែង ហើយដឹងពីសាច់រឿងពិត អារម្មណ៍អាណិតអាសូរ របស់នគរបាលជាតិកម្ពុជាបានកើតមានភ្លាមៗ គ្មានឡើយការនឹកគិតខឹង ឬស្អប់ ពេលដឹងថាជននោះ ជាជនជាតិថៃ។

ដោយសារជននោះ មិនទាន់រកការងារធ្វើបាន មិនមានប្រាក់ជាប់ខ្លួន និងកំពុងដើររើសអេតចាយដើម្បីសន្សំប្រាក់ត្រឡប់ទៅផ្ទះវិញ ជាពិសេសដោយឃើញថាជននោះ មានរបួសជើងផង លោក ក៏បានផ្ដល់ថវិកាមួយចំនួន ទៅឱ្យជននោះ និងអនុញ្ញាតឱ្យបន្តដំណើរ។

រដ្ឋមន្ត្រីមហាផ្ទៃ មើលឃើញថា ÷”សង្គ្រាម និងការពុំឯកភាពគ្នាខាងទស្សនៈ និងគោលជំហរអំពីបញ្ហាព្រំដែនរវាងរដ្ឋ និងប្រជាជនទាំងសងខាង គឺជាបញ្ហាធំ។ ប៉ុន្តែទោះក្នុងតម្លៃណាក៏ដោយ មនោសញ្ចេតនា ក្នុងនាមជាមនុស្សដូចគ្នា ក៏ជាវប្បធម៌ពុំអាចលុបបំបាត់បានពីសង្គមមនុស្សដែរ។ “។

លោក ស សុខា ចាត់ទុកទង្វើដល់របស់មន្ត្រីនគរបាលជាតិកម្ពុជាថាជារឿងហេតុដ៏សាមញ្ញ ប៉ុន្តែរឿងនេះវាបានក្លាយជាគំរូដ៏អស្ចារ្យសម្រាប់មន្ត្រី និងប្រជាជនទាំងសងខាង។ លោក
រដ្ឋមន្ត្រីមហាផ្ទៃ ស សុខា បន្ថែមថា÷”ទោះក្នុងស្ថានភាពណាក៏ដោយ ក្នុងនាមជាជនស៊ីវិលដូចគ្នា យើងគប្បីផ្ដល់ការស្រលាញ់រាប់អាន និងជួយយកអាសារគ្នា ដោយមិនត្រូវប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ និងសាសនាឡើយ។អំពើល្អ គឺជាប្រភពថាមពលនៃសន្តិភាព និងភាពសុខដុមនៃមនុស្សជាតិ!”៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


