ព័ត៌មានជាតិ
សម្ដេចធិបតី ជួបឯកអគ្គរដ្ឋទូតដំបូងរបស់ប្រេស៊ីលដែលប្រចាំកម្ពុជា ដើម្បីជជែកពីការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ
លោកស្រី វីវៀន ឡូស សាន់ម៉ាទីន ឯកអគ្គរដ្ឋទូតប្រេស៊ីល នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ សម្ដេចធិបតី និងឯកអគ្គរដ្ឋទូតប្រេស៊ីល បានជជែកពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ។

លោកស្រី វីវៀន ឡូស សាន់ម៉ាទីន បានបង្ហាញនូវក្ដីរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា ក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ។
លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានការវិវត្តរីកចម្រើនឥតឈប់ឈរ រហូតឈានដល់ការបើកស្ថានទូតទៅវិញទៅមករវាងកម្ពុជា និងប្រេស៊ីល។ ក្នុងអាណត្តិការទូតពេលនេះ លោកស្រី វីវៀន ឡូស សាន់ម៉ាទីន ប្ដេជ្ញាថា នឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើវិស័យជាច្រើនបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះលោកស្រី វីវៀន ឡូស សាន់ម៉ាទីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា ជាមួយនឹងការស្វាគមន៍ចំពោះការបើកស្ថានទូតរវាងប្រទេសទាំងពីរ។ សម្ដេចធិបតី ជឿជាក់ថា ក្នុងអាណត្តិរបស់លោកស្រី ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកាន់តែរីកលូតលាស់ និងរឹងមាំ។
សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យលោកស្រី ឯកអគ្គរដ្ឋទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការឱ្យទទួលបានផ្លែផ្កាបន្ថែមទៀត។

ជាការកត់សម្គាល់ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ កសិកម្ម បរិស្ថាន ថាមពលកកើតឡើងវិញ សុខាភិបាល និងសន្តិសុខ គឺជាវិស័យសំខាន់ដែលត្រូវបានសម្ដេចនាយករដ្ឋមន្រ្តី និងលោកស្រី ឯកអគ្គរដ្ឋទូត បានលើកយកមកពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ក្នុងន័យពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ដោយលោកស្រី បានអរគុណដល់កម្ពុជា ដែលបានគាំទ្រឱ្យប្រទេសប្រេស៊ីលក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


