Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាលឱ្យត្រៀមឱសថ បរិក្ខារពេទ្យនិងគ្រូពេទ្យជួយសង្រ្គោះវីរកងទ័ពនិងពលរដ្ឋរងគ្រោះតាមព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការណែនាំដល់មន្ត្រីសុខាភិបាលត្រូវត្រៀមឱសថ សម្ភារៈ​បរិក្ខារពេទ្យ និងគ្រូពេទ្យជំនាញដើម្បីជួយសង្រ្គោះវីរកងទ័ព និងពលរដ្ឋរងគ្រោះនៅតាមព្រំដែនកម្ពុជាថៃឱ្យបានទាន់ពេលវេលា។

ការណែនាំរបស់រដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពីកងទ័ពថៃ បានធ្វើការ​វាយប្រហារមកលើកម្ពុជាតាំងពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ៩ ធ្នូ បណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ ៧ នាក់និងរបួស ២០ នាក់ព្រមទាំងមានជនភៀសសឹកទៅរកទីកន្លែងសុវត្តិភាពជាង ២ ម៉ឺន ៦ ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី ១ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តដែលក្នុងនោះបានផ្តោតលើការឆ្លើយតបទៅនឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ កាលពីរសៀលថ្ងៃទី ៨ ធ្នូនៅទីស្តីការក្រសួង លោក រដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីឆ្លើយតបនឹងស្ថានភាពនៅព្រំដែនថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិត្រូវសហការឱ្យបានស្អិតរមួតជាមួយមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន ក្នុងការរៀបចំឆ្លើយតបទាន់ពេលវេលា ឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហា គ្រប់គ្រងស្ថានភាព ផលប៉ះពាល់ទីតាំងនិងសុខភាពប្រជាពលរដ្ឋ វីរកងទ័ព មធ្យោបាយនៃដោះស្រាយបញ្ហា ដើម្បីធានាយ៉ាងណាការជួយសង្រ្គោះបានទាន់ពេលវេលា ការបញ្ជូនចំគោលដៅ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យត្រៀម និងពង្រឹងការឆ្លើយតបបន្ទាន់ទៅនឹងស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ដោយសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធទាំងអស់។

ថ្នាក់ដឹកនាំគ្រប់លំដាប់ត្រូវពង្រឹងការប្រាស្រ័យទាក់ទងតាមរយៈ risk communication ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា។ រៀបចំលក្ខណៈឱ្យបានលម្អិតនិងច្បាស់លាស់ ក្នុងការត្រៀមលក្ខណៈដូចជា ឱសថ សម្ភារៈបរិក្ខារពេទ្យ តម្រូវការឈាម និងក្រុមគ្រូពេទ្យជំនាញ។ មន្រ្តីសុខាភិបាល ក៏ត្រូវចេះការពារខ្លួន ក្នុងករណីកើតមានជាយថាហេតុណា​មួយកើតឡើងនិងមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ត្រូវយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសុខភាពដែលមានគុណភាព គិតគូរអំពីសុខភាពផ្លូវចិត្ត ជាពិសេសសុខភាពមាតា ទារក និងកុមារ។

លោករដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើរដល់មន្ទីរពេទ្យជាតិ និងក្រុមគ្រូពេទ្យជំនាញ ដែលបានចេញដំណើរទៅតាមខេត្ត​គោលដៅរៀងៗខ្លួន និងបានរៀបចំបែងចែកក្រុមគ្រូពេទ្យ ដើម្បីត្រៀមលក្ខណៈក្នុងការជួយសង្រ្គោះបានទាន់ពេលវេលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម