ព័ត៌មានជាតិ
ក្រសួងវប្បធម៌៖ យោធាថៃបំផ្លាញប្រាសាទតាក្របី បង្ហាញពីទង្វើដ៏សាហាវ និងមាក់ងាយ មរតកមនុស្សជាតិ
តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ០៩ ខែធ្នូនេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។
ក្រសួងសង្កត់ធ្ងន់ថា៖«ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថ មាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាង បន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន»។

ក្រោយថៃបំផ្លាញប្រាសាទខ្មែរ ក្រសួងវប្បធម៌ អំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូបដែលស្រឡាញ់ការពារបេតិកភណ្ឌនៃមនុស្សជាតិ សូមចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត និងជំរុញយោធាថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញនេះ។
ក្រសួងវប្បធម៌ គូសបញ្ជាក់ថា៖«កិច្ចអន្តរាគមន៍របស់សហគមន៍ជាតិនិងអន្តរជាតិ គឺជាភាពចាំបាច់បំផុត ពីព្រោះយោធាថៃ បាននឹងកំពុងបន្តបាញ់ប្រហារដោយមិនញញើតមកលើគ្រប់ទីតាំង មិនថាជាទីតាំងជនស៊ីវិល ឬទីតាំងបេតិកភណ្ឌនោះទេ ជាពិសេស កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទព្រះវិហារក៏ទទួលរងការបំផ្លាញ ធ្វើឱ្យអគារអភិរក្សក្រោមកិច្ចសហការអភិរក្សកម្ពុជា-ឥណ្ឌា ត្រូវបានខូចខាតទាំងស្រុងរួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទផងដែរ»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រើប្រាស់គ្រប់យន្តការទាំងអស់ ទាំងកម្រិតជាតិនិងអន្តរជាតិ ដើម្បីទាមទារឱ្យថៃទទួលខុសត្រូវលើសកម្មភាពអសីលធម៌ទាំងនេះចំពោះមុខច្បាប់អន្តរជាតិដែលមានជាធរមាន ក៏ដូចជាកត់ត្រាទុកអំពើបំផ្លិចបំផ្លាញនេះក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។

គិតមកត្រឹមម៉ោងប្រមាណ ៤ រសៀល នាថ្ងៃទី ០៩ ខែធ្នូនេះ ពុំឃើញមានប្រតិកម្មពីអង្គការយូណេស្កូប្រចាំនៅកម្ពុជា និងអង្គការយូណេស្កូ (UNESCO) នៅឡើយទេ។
គួររំលឹកថា ក្នុងហេតការណ៍សង្គ្រាម៥ថ្ងៃ កាលពីថ្ងៃទី ២៤-២៨ កក្កដា ឆ្នាំ ២០២៥ កន្លងទៅ ថៃក៏បានប្រើយន្តហោះទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទព្រះវិហារម្តងរួចមកហើយ។ ពេលនោះ អាជ្ញាធរជាតិព្រះវិហារ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងការបំផ្លាញធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងទាមទារឱ្យបញ្ឈប់សកម្មភាពដ៏គឃ្លើននេះជាបន្ទាន់៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


