Connect with us

ព័ត៌មានជាតិ

ទៅលេង​ប្រពន្ធ បែកគំនិត​​ស្រវឹង​ចាប់រំលោភនារីរងគ្រោះ​ស្នាក់នៅជាមួយ​ប្រពន្ធ​បាន​សម្រេច

បានផុស

នៅ


ខេត្តបន្ទាយមានជ័យ៖ យុវជន​ម្នាក់ចេញពីខេត្តបន្ទាយមានជ័យ មាន​បំណងទៅលេងប្រពន្ធនៅក្រុងប៉ោយប៉ែត ពេលស្រវឹង​ប្រពន្ធ​មិននៅឃើញនារីរងគ្រោះនៅម្នាក់ឯង ក៏ចាប់រំលោភនារីរងគ្រោះបានសម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅកងរាជអាវុធហត្ថខេត្ត។ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា រកងរាជអាវុធហត្ថក្រុងដឹកនាំអាវុធ១ក្រុមចុះឃាត់ខ្លួនជនសង្ស័យនៅកន្លែងនៅ វេលាម៉ោង២ និង​០០​នាទី​យប់​ឈាន​ចូលថ្ងៃទី១៧ខែមេសា ឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួលជិតខារ៉ាអូខេអេស្វផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អៀក សេងថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចំណែកជនរងគ្រោះមានឈ្មោះ អ.វ  អាយុ៣២ឆ្នាំ។

បើតាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច ពេលកើតហេតុនោះជនសង្ស័យបានជិះម៉ូតូចេញពីទីរួមខេត្ត បំណងទៅលេងប្រពន្ធដែលស្នាក់នៅជាមួយនារីរងគ្រោះ។ ពេលទៅដល់ក្រុងប៉ោយប៉ែតពុំបានទៅជួបប្រពន្ធ ជនសង្ស័យ​បាន​ទៅផឹកស៊ីជាមួយមិត្តភក្ដិ បន្ទាប់ពីស្រវឹងក៏បានទៅបន្ទប់ជួលរបស់ប្រពន្ធដើម្បីសម្រាក។ តែចៃដន្យប្រពន្ធមិននៅក៏ជួបជាមួយនារីរងគ្រោះ។ ជនសង្ស័យរូប​នោះ​ឆ្លៀតឱកាសក៏ឡើងលើគ្រែ ធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះតែម្ដង ដោយមុនដំបូងនារីរងគ្រោះមិនព្រម ប៉ុន្តែ​ដោយសារអំណាចស្រាចូលពោះ ជនសង្ស័យ​បាន​ធ្វើសកម្មភាពច្របាច់កនារីរងគ្រោះហើយគំរាមសម្លាប់ ទើបនារីរងគ្រោះរំលោភរហូតបានសម្រេចតែម្ដង។

លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការងអាវុធហត្ថខេត្តទទួលការងារយុត្តិធម៌ បានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស អាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ វ៉ាន់ ណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម