ព័ត៌មានជាតិ
សប្បុរសជនពីសៀមរាប និងណូវែលហ្សេឡង់ នាំយកអំណោយជូនជនភៀសសឹក ៣០០គ្រួសារ នៅវត្តត្រាវគៀត
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោក ឃន់ សុខន សប្បុរសជនមកពីខេត្តសៀមរាប ព្រមទាំងសប្បុរសជននៅណូវែល បាននាំយកអំណោយមាន គ្រឿងភោគបរិភោគ និងថវិកាមួយចំនួន មកចែកជូនដោយផ្ទាល់ដល់ប្រជាពលរដ្ឋជនភៀសសឹក ដែលកំពុងស្នាក់នៅ មណ្ឌលសុវត្តិភាពវត្តត្រាវគៀត ស្ថិតនៅភូមិត្រាវ ឃុំថ្មី ស្រុកគូលែនខេត្តព្រះវិហារ។ ពិធីនេះមានការទទួលស្វាគមន៍ពីលោក ណុប វុធ្ធី អភិបាលរងខេត្ត តំណាងលោក គីម រឹទ្ធអភិបាលខេត្តព្រះវិហារ ព្រមទាំងទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាច្រើនរូប។

លោក ឃន់ សុខន ដែលជាសប្បុរសជនមកខេត្តសៀមរាប ឱ្យបានលើកឡើងថា «ក្នុងនាមលោកជាពលរដ្ឋខ្មែរម្នាក់ លោកតែងតែអាណិតអាសូរដល់បងប្អូនជនភៀសឹក និងបងៗកងទ័ពជួរមុខ ដែលកំពុងការពារបូរណៈភាពទឹកដីយ៉ាមមាញឹក»។ ដើម្បីចូលរួមចែករំលែកនូវការលំបាកលោក និងសប្បុរសជនក្នុងខេត្តសៀមរាប ក៏ដូចជាសប្បុរសជននៅប្រទេសនូវែល បានរួមចូលរួមផ្តល់ស្បៀងអាហារ និងគ្រឿងឧបភោកបរិភោគមួយចំនួនដល់ពលរដ្ឋចំនួន៣០០គ្រួសារ និងកងទ័ពជួរមុខមួយចំនួនទៀតផងដែរ។
ក្នុងនោះអំណោយ ដែលបានផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹក ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកបរិសុទ្ធ ១កេស និងថវិកាចំនួន ២០.០០០រៀ។

លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ឃន់ សុខន និងសប្បុរសជននៃប្រទេសណូវែល ដែលបាននាំយកអំណោយទាំងនេះមកផ្តល់ជូនប្រជាពលរដ្ឋភៀសខ្លួននៅមណ្ឌលខាងលើ។ នេះពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ៕



ដោយ៖ជុន កុសល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


