ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី ឱ្យសាខាកាយឬទ្ធិនារីកម្ពុជាបំផុសការដាំបន្លែទុកផ្គត់ផ្គង់ និងគាំទ្រជនភៀសសឹក
ដេីម្បីបង្កេីនទឹកចិត្តនិងកំលាំងខ្មែរជួយខ្មែរ! លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានឱ្យសាខាកាយឬទ្ធិនារីកម្ពុជាទាំងអស់ ដាំបន្លែបង្កណាដែលងាយទទួលផលលឿន ទុកផ្គត់ផ្គង់ជូនជនភៀសសឹកដែលរងគ្រោះ ព្រោះតែការឈ្លានពានពីសំណាក់យោធាថៃ បើកការវាយប្រហារ ទម្លាក់គ្រាប់បែកចូលទីតាំងស៊ីវិល មិនរើសគោលដៅ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លើកឡើងតាមរយៈគណនីហ្វេសប៊ុកផ្លូវការដូច្នេះ ៖«ដេីម្បីបង្កេីនទឹកចិត្ត និងកំលាំងខ្មែរជួយខ្មែរនាងខ្ញុំបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់បំផុសបំផុលសមាជិកាសកម្មភាពធ្វេីការចាប់ផ្តេីមដាំ បន្លែនៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹករបស់យេីងបានមួយចំនួន។ សូមដាំបន្លែណាដែលឆាប់បានទទួលផល។ ចាប់ផ្តេីមពីតូចតែនាងខ្ញុំចង់អោយសិស្សសាលារបស់យេីងមានការចូលរួមក្នុងគ្រាដ៏លំបាកជាមួយបងប្អូនវីរៈកងទ័ពយេីង។ »។

ការឈ្លានពានបាញ់ប្រហារឈ្លានពានទ្រង់ទ្រាយធំមកលើខេត្តរបស់កម្ពុជាចំនួន៦ តាមបន្ទាត់ព្រំដែនពីសំណាក់យោធាថៃ វាយប្រហារមិនរើសគោលដៅ ទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិល ហេដ្ឋរចនាសម្ព័ន្ធស៊ីវិលពីសំណាក់យោធាថៃ បណ្ដាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់យ៉ាងហោច១៣នាក់ ស្លាប់បាត់ជីវិត ,រងរបួសជាង៧០នាក់, ពលរដ្ឋជិត៤១ម៉ឺននាក់រត់ភៀសសឹក។ នេះបើតាមក្រសួងមហាផ្ទៃគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

គួរឱ្យដឹងដែរថា សមាគមកាយឬទ្ធិនារីកម្ពុជា បានបង្កើតឡើងវិញក្រោយពីសង្គ្រាម គឺនៅក្នុងឆ្នាំ១៩៩៦ ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយសសមាគមកាយប្ញទ្ធិនារីកម្ពុជា រហូតមកដល់បច្ចុប្បន្ន។
សមាគមកាយឬទ្ធិកម្ពុជា មានកាតព្វកិច្ចរបស់ខ្លួនក្នុងការជួយអភិវឌ្ឍថាមពលកុមារី និងយុវតី ឱ្យក្លាយជាពលរដ្ឋល្អ មានទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ។ គិតត្រឹមឆ្នាំ២០២៥នេះ សមាគមកាយឬទ្ធិនារីកម្ពុជា មានចំនួន ៧សាខា ដែលមានសមាជិក សមាជិកាសរុប ជាង៨ពាន់នាក់ ហើយនឹងបន្តពង្រីកឲ្យមានសាខាទូទាំង ២៥ រាជធានី-ខេត្ត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


