ព័ត៌មានជាតិ
ព្រះសង្ឃ និងពលរដ្ឋយ៉ាងច្រើនកុះករ និមន្តអញ្ជើញចូលរួមដើរព្យុហយាត្រា ដើរដើម្បីសន្តិភាព
កម្មវិធី ដើរក្បួនព្យុហយាត្រា មានការនិមន្តអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ព្រះសង្ឃរាប់ម៉ឺនអង្គ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប មកពីតាមបណ្ដាវត្តនានា ចូលរួម «ដើរដើម្បីសន្តិភាព» ដើម្បីបង្ហាញស្មារតីគាំទ្រសន្តិភាព ពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។


កម្មវិធីនេះបានរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ដើរព្យុហយាត្រា ដើម្បីសន្ដិភាព កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញ ដោយមានការចូលរួមពីព្រះសង្ឃរាប់ម៉ឺនអង្គ ប្រជាពលរដ្ឋ និងយុវជន មកពីគ្រប់មជ្ឈដ្ឋាន ដែលចាប់ផ្តើមពី នៅមុខផ្សាររាត្រីមាត់ទន្លេ រហូតដល់សួនច្បារវិមានឯករាជ្យ ដើម្បីបង្ហាញស្មារតីគាំទ្រសន្តិភាព និង បង្ហាញទៅកាន់ពិភពលោក និងសហគមន៍អន្តរជាតិ កម្ពុជាចង់បានសន្តិភាព ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ឡើងវិញ។


ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា កម្មវីធី ដើរក្បួនព្យុហយាត្រា «ដើរដើម្បីសន្តិភាព» មានគោលបំណងតែមួយគត់ គឺដើម្បីបង្ហាញទៅអន្តរជាតិ រួមទាំងប្រជាជនថៃផងដែរថា កម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាចង់បានសុខសន្តិភាព ត្រូវការការផ្សះផ្សា ដើម្បីកសាងជំនឿទុកចិត្តសាជាថ្មី និងបញ្ចប់វិនាសកម្មទាំងឡាយលើប្រជាជាតិប្រទេសទាំងពីរ។ សំឡេងរបស់ពលរដ្ឋខ្មែរពីគ្រប់ទិសទី ពិតជាមានទម្ងន់ក្នុងការបង្ហាញឆន្ទៈដ៏មុតស្រួច យើងចង់បានសន្តិភាពសម្រាប់ប្រជាជាតិ កម្ពុជា-ថៃ និងសម្រាប់ប្រជាជាតិទូទាំងប្រទេស៕
អត្ថបទ៖ ម៉េង



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


