ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ បុគ្គលិកសុខាភិបាល ត្រូវរួមគ្នាបម្រើសេវា និងទប់ទល់សង្គ្រាមចិត្តសាស្ត្រគ្រប់រូបភាពក្នុងន័យបំបែកបំបាក់ស្មារតីប្រជាជន
លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា នៅក្នុងស្ថានភាពដូចពេលនេះ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវតែរួបរួមគ្នាទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបម្រើសេវា និងដើម្បីទប់ទល់ជាមួយនឹងសង្គ្រាមចិត្តសាស្ត្រដែលសត្រូវបានប្រើប្រាស់ក្នុងគ្រប់រូបភាពដើម្បីបំបែកបំបាក់ស្មារតីរបស់ប្រជាជនយើង។


នៅក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្ត្រីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទជាង ២ ៨០០ នាក់ នៅទីស្តីការក្រសួង លោកសាស្ត្រាចារ្យ បានចែករំលែកពីរបៀបដឹកនាំ និងគ្រប់គ្រងការងារថែទាំ និងព្យាបាលជំងឺ នៅក្នុងពេលដែលមានចម្បាំងឈ្លានពាន។ ដោយលោកសាស្ត្រាចារ្យ បានបន្តថា «ពេលនេះជាងពេលណាៗ ទាំងអស់ ដែលមន្ត្រីសុខាភិបាលយើងគ្រប់លំដាប់ថ្នាក់ កាន់តែរួបរួមគ្នាឱ្យក្លាយទៅជាព្រលឹងសុខាភិបាលតែមួយ សម្រាប់ជាតិកម្ពុជាយើង»។

លោកសាស្ត្រាចារ្យ បានបន្ថែមថា នៅចំពោះមុខ ឧបសគ្គបែបនេះ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវផ្តោតលើតួនាទីសំខាន់ៗ ចំនួន ៤ គឺ (១) បំពេញឱ្យបាននូវមុខងារសំខាន់របស់វិស័យសុខាភិបាល គឺជាការបម្រើសេវាថែទាំ និងព្យាបាលដល់ប្រជាជនដោយមិនរើសមុខ (២) តម្កល់ភាពខ្ពស់បំផុត នៃជីវិតអ្នកជំងឺដែលត្រូវសង្គ្រោះ (៣) រក្សាការពារសុវត្ថិភាពបុគ្គលិកសុខាភិបាលឱ្យអស់លទ្ធភាព ដើម្បីផ្តល់ឱកាសជូនបុគ្គលិកសុខាភិបាលអាចជួយអ្នកជំងឺ និងអ្នករបួស និង (៤) ការដឹកនាំការងារសុខាភិបាល ត្រូវធ្វើឡើងតាមខ្សែបន្ទាត់គណនេយ្យភាពតែមួយ និងច្បាស់លាស់។

លោកសាស្ត្រាចារ្យ បានណែនាំពីគន្លឹះ នៃការដឹកនាំអង្គភាព ក្នុងពេលមានសង្គ្រាម ដែលតម្រូវឱ្យអ្នកដឹកនាំម្នាក់ៗ ត្រូវយកចិត្តទុកដាក់លើការងារសម្របសម្រួលជាមួយភាគីផ្សេងៗ ការរក្សាសាមគ្គីភាពជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការគ្រប់គ្រង និងការប្រើប្រាស់ធនធានឱ្យចំគោលដៅ និងដោយសន្សំសំចៃ និងផ្តល់របាយការណ៍ដែលច្បាស់ជូនថ្នាក់ដឹកនាំខាងលើបានដឹង និងផ្តល់ធាតុចូលបន្ថែម។

លោកសាស្ត្រាចារ្យ ក៏បានផ្តល់ការណែនាំជូនមន្ទីរពេទ្យសាធារណៈទាំងអស់ ធានាឱ្យបាននូវគុណភាព នៃសេវាសម្រាប់ប្រជាជនគ្រប់រូប និងបានផ្ដាំផ្ញើថ្នាក់ដឹកនាំអង្គភាពទាំងអស់ ដឹកនាំបុគ្គលិកសុខាភិបាល ដោយឈរលើគោលគំនិត នៃការផ្តល់តម្លៃខ្ពស់បំផុតលើក្រមសីលធម៌ ដែលប្រការនេះ នឹងទាក់ទាញផ្តល់ជាលទ្ធភាព ផលប្រយោជន៍អភិវឌ្ឍន៍ផ្សេងៗ ទៀត យ៉ាងច្រើន ជូនដល់សង្គម អង្គភាព និង បុគ្គលិកសុខាភិបាល នាពេលអនាគត៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


