ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ដង្កោ ស្ថាបនាផ្លូវបេតុងឆ្អឹងដែក ១ ខ្សែ នៅភូមិខ្វាលិច
កម្លាំងអាជ្ញាធរសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់គ្រឿងចក្រឈូសឆាយធ្វើផ្លូវ ១ ខ្សែ ដែលរងការខូចខាតជាយូរមកហើយ ក្នុងភូមិខ្វាលិច ដើម្បីដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរ។

អាជ្ញាធរបានឲ្យដឹងថា ផ្លូវខាងលើនេះរងការខូចខាតមិនតិចជាង ៩ ឆ្នាំ ទេ ដែលជាជំងឺរ៉ាំរ៉ៃពិបាកក្នុងការធ្វើដំណើរដល់ប្រជាពលរដ្ឋ តែនៅពេលនេះ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ណែនាំឲ្យលោកស្រីចៅសង្កាត់ដង្កោ ចុះពិនិត្យជាក់ស្ដែង និងដាក់គ្រឿងចក្រឈូសឆាយស្ថាបនាប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែកឲ្យមានភាពល្អប្រសើរសម្រាប់ពលរដ្ឋប្រកបរបរចិញ្ចឹមជីវិត និងធ្វើដំណើរ។

អាជ្ញាធរ បញ្ជាក់ថា ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកខាងលើជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០២៥ ដោយមានប្រវែង ១៣៧ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ។

អាជ្ញាធរ ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់ បង្កផលប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹកលូ៕
អត្ថបទ ៖ សុខា

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


