Connect with us

ព័ត៌មានជាតិ

សង្គ្រាមកម្ពុជា-ថៃ ២លើកឆ្នាំ ២០២៥ បន្សល់ទុកគ្រាប់បែកជាច្រើនប៉ះពាល់ផែនការបោសសម្អាតមីន

បានផុស

នៅ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរកឃើញថា សង្គ្រាមកម្ពុជា-ថៃ ចំនួន២លើកក្នុងឆ្នាំ២០២៥នេះ ទាហានថៃបានប្រើប្រាស់គ្រាប់យុទ្ធភណ្ឌជាច្រើនប្រភេទដូចជា គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម គ្រាប់​ផ្សែងពុល (សារធាតុគីមី) គ្រាប់កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់អាវុធធុនមធ្យមនិងស្រាលយ៉ាងច្រើនឥតគណនាមកលើទឹកដីកម្ពុជា ទាំងតំបន់សមរភូមិ តំបន់មូលដ្ឋានកងទ័ពកម្ពុជា និងគោលដៅស៊ីវិលដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ភូមិករ និងដីស្រែចម្ការប្រជាពលរដ្ឋជាដើម។ គ្រាប់បែកដែលបន្សល់ពីស្លាកស្នាមសង្គ្រាមនេះ នឹងប៉ះពាល់ដល់គម្រោងបោសសម្អាតមីននៅកម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធការបោសសម្អាតមីននេះ កម្ពុជាដាក់លិខិតស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី៣ ទៅកាន់រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ហាមឃាត់​មីន​ប្រឆាំង​មនុស្ស​អនុសញ្ញា អូតាវ៉ា ដោយសារបញ្ហាប្រឈមមួយចំនួន រួមទាំងបញ្ហាសង្គ្រាមកម្ពុជា-ថៃ ដែលបានបន្សល់ទុកគ្រាប់បែកជាច្រើននៅតាមតំបន់ព្រំដែន។ ជាការឆ្លើយតប កម្ពុជាទទួលបានការអនុម័តជាផ្លូវការពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា លើសំណើសុំពន្យារពេលលើកទី៣ ដែលការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី ២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ក្នុងខែធ្នូ ឆ្នាំ ២០២៥។ ក្នុងកិច្ចប្រជុំនោះ អាជ្ញាធរមីន បានលើកឡើងថា វាពិតជាគួរឱ្យសោកស្តាយ ដែលកម្ពុជាត្រូវទទួលរងគ្រោះដោយសារបញ្ហានេះ។

នៅវិធានការចំពោះមុខ ក្នុងគោលដៅបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមខាងលើ អង្គភាព CMAC អំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងយុវជនកុមារាកុមារី ក្នុងករណីប្រទះឃើញគ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬ វត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាល​ឱ្យផ្ទុះស្លាប់ របួស ពិការ ក្នុងពេលជាមួយគ្នានេះសូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACដែលស្ថិតនៅជិតបំផុតដើម្បីជួយអន្តរាគមន៍និងបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមទាំងនោះ ដោយទំនាក់ទំនងផ្ទាល់ ឬតាមរយៈលេខ ទូរស័ព្ទខេត្តព្រះវិហារ៖ ០៩៧ ២២២ ២៧៣៥/០៨១ ៦១១ ១១៣ ០៩៧ ៥៦៧ ៧៦៧៨/០៩៧ ៨៨៦ ៦២៨៤ ខេត្តឧត្តរមានជ័យ៖ លេខទូរស័ព្ទ៖ ០៩៧ ៨៥៧ ៥៦៦៦/០៩៧ ៧២១ ០២០០។

ខេត្តបន្ទាយមានជ័យ៖ លេខទូរស័ព្ទ៖ ០៩៧ ៦៧៦ ២៣៣៨/០៧៨៦៧៨ ៦៧៨ ០១២ ៤៦០ ៦២៦/០៩៧ ៤៣១ ៨០២៧ ខេត្តបាត់ដំបង លេខទូរស័ព្ទ៖ ០៩៧ ២០០ ១២៣៨/០៧១ ៩៥៥ ១១៦៨ , ០១២ ៣៨៣ ៩៥៩/០៨៦ ៦២៧ ៧៦៩ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង៖  លេខទូរស័ព្ទ៖ ០៩៣ ៦៦៦ ១៦៩/០៨៨ ៨៦៦ ៦១៦៩ ០៩៦ ៥០៦ ៤៤៤៧/០១៦ ៩១៧ ៧៩១។ ចំណែកខេត្តសៀមរាប លេខទូរស័ព្ទ ០៦៧ ៥៥៤ ៤៤៤/០១១ ៥៥៤ ៤៤៤/០១២ ៥៦៥ ១៦៨។

សូមបញ្ជាក់ជូនថា អង្គភាពCMAC ក៏មានបណ្តាញស្ម័គ្រចិត្តនៅគ្រប់មូលដ្ឋានភូមិ/ឃុំ/ស្រុកទាំងអស់ស្ថិតនៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃនេះ ដែលបងប្អូនប្រជាពលរដ្ឋទាំងឡាយអាចធ្វើការទំនាក់ទំនងនិងស្នើសុំអន្តរាគមន៍ ដោយផ្ទាល់ជាមួយបណ្តាញស្ម័គ្រចិត្តទាំងនោះបានគ្រប់ពេលវេលាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម