សន្តិសុខសង្គម
ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ដោយសារគ្រាប់បែកចង្កោមរបស់ថៃ នៅសេសសល់រាយប៉ាយពីការបាញ់ឈ្លានពានកម្ពុជា
ប៉ោយប៉ែត ៖ គ្រាប់បែកចង្កោមរបស់យោធាថៃ ដែលបានបាញ់ផ្លោងចូលទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមឈ្លានពាន កាលពីចុងឆ្នាំ២០២៥ បានបណ្តាលឲ្យពលរដ្ឋខ្មែរ ២នាក់រងរបួសនិងស្លាប់ កាលពីថ្ងៃទី១៩ មីនា ២០២៦ ស្ថិតនៅក្នុងភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

យោងតាមប្រភពព័ត៌មានពីអាជ្ញាធរ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យពលរដ្ឋម្នាក់ឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៤៤ឆ្នាំ បានស្លាប់នៅនឹងកន្លែង និងឈ្មោះ តា ចាស់ ភេទប្រុស អាយុ៤៧ឆ្នាំ បានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះ បណ្តាលមកពីជនរងគ្រោះឈ្មោះ ចាន់ សារ៉េត បានកាន់គ្រាប់បែកចង្កោមមកបោកលេងនៅផ្ទះឈ្មោះ តា ចាស់ ទើបបណ្តាលឲ្យផ្ទុះបង្កជាហេតុការណ៍ខាងលើតែម្តង ។

គួររំលឹកថា កន្លងមកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាជនភៀសសឹក ដែលត្រូវវិលត្រឡប់ទៅលំនៅដ្ឋានវិញ សូមមេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមដែលទាហានថៃបានទម្លាក់ឬបាញ់ចូលភូមិឋាន លំនៅដ្ឋាន ក៏ដូចជាដីស្រែចម្ការរបស់បងប្អូន ដែលអាចបង្កគ្រោះថ្នាក់របួស ស្លាប់គ្រប់ពេលវេលា។ ដូចនេះសូមកុំចូលតំបន់ណាដែលសង្ស័យថា មានសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម ហើយមុនចូលតំបន់នោះ សូមមេត្តាសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ទន្ទឹងនឹងនេះក៏សូមអំពាវនាវ នៅពេលលោកអ្នកប្រទះឃើញគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ដែលនៅក្បែរលោកអ្នក ៕
ដោយ៖ អេម ពៅ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


