ព័ត៌មានជាតិ
ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិជាង២ពាន់ករណី
នៅក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានចំនួន ១៦ ២៦១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតបានចំនួន ២ ១៥២ករណី មានជាអាទ៍បទល្មើសព្រៃឈើចំនួន ៧៥១ករណី បទល្មើសសត្វព្រៃចំនួន ៧៣៧ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៣៣៤ករណី បទល្មើសនេសាទចំនួន ៣២២ករណី និងបទល្មើសធនធានរ៉ែចំនួន ១៥ករណី។ ជាមួយគ្នានេះ មន្រ្តីនគរបាលតយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៣៣ករណី និងបញ្ជូនជនស្ស័យទៅតុលាការ ចំនួន ៩៥នាក់។ នេះបើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា។

បើអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៥ សកម្មភាពល្បាតកើនឡើងចំនួន ១ ៨៥៥លើក និងករណីបង្ក្រាបបទល្មើសធនធានធម្មជាតិថយចុះចំនួន ៣៩៣ករណី បើធៀបនឹងឆ្នាំ២០២៤ ។ ក្នុងឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាន ១៤ ៤០៦លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ៥៤៥ករណី មានជាអាទ៍បទល្មើសព្រៃឈើចំនួន ៧៥២ករណី បទល្មើសសត្វព្រៃចំនួន ៧០០ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៧៥៤ករណី បទល្មើសនេសាទ ចំនួន ៣២៧ករណី និងបទល្មើសធនធានរ៉ែ១២ករណី។ ជាមួយគ្នានេះ មន្រ្តីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៣៥ករណី និងបញ្ជូនជនស្ស័យទៅតុលាការចំនួន ៩៨នាក់។

អ្នកនាំពាក្យរូបនេះ បានបន្តថា ការថយចុះនៃបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក ដែលមានតំបន់ការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងជាពិសេសជាមួយអង្គការអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំ៣ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ធ្វើការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមានជាធរមាន ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព។

ជាមួយគ្នានេះ ស្របជាមួយគោលនយោបាយយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា និងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញការអនុវត្ត «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ក្នុងនោះសសរស្តម្ភទី២ គឺ«ភាពបៃតង» ដោយផ្តោតលើយុទ្ធសាស្រ្តសំខាន់ទី១ ការពង្រីកចលនាដាំឈើ និងទី២៖ ការជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងទី៣ ការអភិវឌ្ឍជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងមានការអភិវឌ្ឍន៍ជីវភាពកាន់តែប្រសើរ។

ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បន្ថែមពីការដាក់ចេញនូវការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថានបាន បង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតប មានភាពលឿនរហ័ស ច្បាស់លាស់ និងធ្វើការអន្តរាគមន៍ចំគោលដៅ ធ្វើការទប់ស្កាត់និងបង្រ្កាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន បានផ្តល់ផែនទីរូបភាពពីផ្កាយរណប លើបណ្តាទីតាំងចំណុចសង្ស័យ មានការកាប់រានព្រៃឈើ ជូនរដ្ឋបាលខេត្ត គណៈកម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដើម្បីពិនិត្យតាមដាន និងចាត់វិធានការតាមបញ្ញត្តិក្រមបរិស្ថាននិងធនធានធម្មជាតិ និងនីតិវិធីច្បាប់ លើកកម្ពស់បច្ចេកវិទ្យាល្បាត តាមរយៈការផ្តល់ផែនទីរូបភាពផ្កាយរណប និងបណ្តាទីតាំងចំណុចសង្ស័យ មានការកាប់រានព្រៃឈើ និងដ្រូនក្នុងការពិនិត្យតាមដាន និងចាត់វិធានការច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


