ព័ត៌មានជាតិ
ចក្ខុវិស័យសុខាភិបាលឆ្នាំ ២០២៦ គឺការកសាងសុខាភិបាលឱ្យទំនើប ប្រកបដោយគុណភាព សមធម៌ និងគុណធម៌
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា សម្រាប់ឆ្នាំ ២០២៦ នេះ ចក្ខុវិស័យសុខាភិបាល គឺការកសាងសុខាភិបាលតាមក្បួនខ្នាត សំដៅស្តង់ដារសកល ទំនើបកម្មឱ្យទាន់សម័យកាល ប្រកបដោយគុណភាព សមធម៌ និងគុណធម៌។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី ១ នៃខែមករា ឆ្នាំ ២០២៦ ដើម្បីលើកទិសដៅការងារ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព កាលពីរសៀលថ្ងៃទី ៥ មករា លោករដ្ឋមន្ត្រី បានបន្តថា ក្នុងឱកាសឆ្នាំថ្មីនេះ គោលការណ៍សំខាន់ៗ មួយចំនួនដែលជាចក្ខុវិស័យក្នុងការកសាងសុខាភិបាល ទៅតាមក្បួនខ្នាត ស្តង់ដារ សមធម៌ ទំនើបកម្មទាន់សម័យ ហើយផ្តោតលើអ្នកជំងឺ និងអ្នកងាយរងគ្រោះខ្លាំង ប្រកបដោយគុណភាព ដែលទុកចិត្តបាន ទទួលយកបាន ដោយមិនមានការរងគ្រោះ ចំណាយលើសពីការចាំបាច់ និងលើសលប់។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវបន្តពង្រឹងការបម្រើសេវាសុខាភិបាលនៅអង្គភាពរបស់ខ្លួន រាប់ចាប់ពីការទទួលបដិសណ្ឋារកិច្ច អនាម័យ ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសផ្តោតសំខាន់ៗ លើគុណភាពប្រសិទ្ធភាព សុវត្ថិភាព នៃការព្យាបាល ប្រកបដោយសមធម៌។

លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា «គ្រូពេទ្យត្រូវដឹងពីសុខទុក្ខរបស់អ្នកជំងឺ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវមានផែនការច្បាស់លាស់ និងការត្រៀមទុកជាមុនគ្រប់ជំហាន ហើយត្រូវពង្រឹងគុណភាព នៃការថែទាំ ព្យាបាល ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលតាមរយៈការបណ្តុះបណ្តាល ការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនស្របតាមតម្រូវការ និងសុខាភិបាលឌីជីថល ស្របតាមយុទ្ធសាស្ត្រ នៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាល (គ.វ.ស)»។

លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ត្រូវចេះពីវិធីសាស្ត្រក្នុងការគ្រប់គ្រងអង្គភាពឱ្យកាន់តែរីកចម្រើន ត្រូវផ្តោតសំខាន់លើការដោះស្រាយបញ្ហា ការចៀសវាងការកើតមានបញ្ហា ហើយបម្រើសេវាសុខាភិបាលដល់អ្នកជំងឺដោយក្តីអាណិត ក្តីករុណា គុណធម៌ សមធម៌ ដែលជាស្ពានឈានទៅការបង្កើនទំនុកចិត្តដល់ពីប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានបំពេញភារការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងពេលកន្លងមកនេះ ជាពិសេសការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ព នៅគ្រប់កាលៈទេសៈ ប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


